សម្ដេច​តេ​ជោ​៖​ជាការ​គួរឱ្យ​ខកចិត្ត​ខ្លាំងណាស់ ដែល​តុលាការខេត្ត​កំពង់ស្ពឺ ចាប់​តំណាង​ប្រជាជន​២​នាក់​ឃុំខ្លួន​

14-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖  នៅវេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃទី​១៤​ខែ​មិនា នេះ សម្ដេច​តេ​ជោ  ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ ហ្វេ​ស​បុក សម្ដេច​ថា៖​ជាការ​គួរឱ្យ​ខកចិត្ត​ខ្លាំងណាស់ ដែល​តុលាការខេត្ត​កំពង់ស្ពឺ ចាប់​តំណាង​ប្រជាជន​២​នាក់​ឃុំខ្លួន ដែល​ខ្ញុំ​ទើប​បានដឹង​មុននេះ​បន្តិច​។

ខ្ញុំ​បាន​បញ្ជាទៅ​អភិបាលខេត្ត​ឱ្យធ្វើ​ការ​ជាមួយ​តុលាការ​ទាំងយប់​ដើម្បី​សុំ​ធានា​ឱ្យនៅ​ក្រៅ​ឃុំ​។ កូនប្រុស​ខ្ញុំ​២​នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ា​នី កំពុងធ្វើដំណើរ​ទៅកាន់​ខេត្តកំពង់ស្ពឺ​​ដើម្បី​ជួយប្រជាជន​ក្នុង​រឿងនេះ​។​

​សង្ឃឹមថា​ព្រះរាជអាជ្ញា និង​អនុញ្ញាតិ​ឱ្យ​ប្រជាជន​ទាំង​២​នាក់​បាន​នៅក្រៅ​ឃុំ​។ ប្រសិន​មិន​ទុកចិត្ត​សុំ​អស់លោក​ឃុំ​កូន​ខ្ញុំ​ទាំង​២​នាក់​ជំនួស​វិញ​ចុះ​។

​សម្ដេច តេ​ជា​ ហ៊ុនសែនក៏ បាន​អំពាវនាវ និងស្នើសូម​ក្រសួង​យុ​ត្តិ​ធ​ម៌​ពិនិត្យ​ករណី​យ​នេះ​បន្ទាន់​៕

ចំនួនអ្នកទស្សនា

    20636407

  • ថ្ងៃនេះ12281
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78801
  • ខែនេះ193951
  • ឆ្នាំនេះ193951
  • សរុប20636407