ឯកឧត្តម ផៃ ស៊ី​ផាន ប្រតិកម្ម​នឹង​មន្ត្រី​សង្គម​ស៊ីវិល ដែល​ចោទ​សម្តេច ហ៊ុន សែន ថា​លូកលាន់​កិច្ចការ​តុលាការ

16-March-2016 | ដោយ មែន កំសត់

 

 ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ី​ផាន នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​សម្តែង​ការ​ប្រតិកម្ម​ទៅនឹង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​ដែល​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ថា​បាន​លូកលាន់​ទៅក្នុង​កិច្ចការ​របស់​តុលាការ ចំពោះ​ការធានា​ដោះលែង សកម្មជន​ដីធ្លី​២​នាក់ នៅ​ខេត្តកំពង់ស្ពឺ​។​

​ឯកឧត្តម ​ផៃ ស៊ី​ផាន បាន​លើកឡើងថា «​បណ្តាញសារព័ត៌មាន​មួយចំនួន និង​ជន ឬ​ក្រុម​ដែល​អះអាងថា ជា​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើងថា ការធ្វើអន្តរាគមន៍រ​បស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​យប់មិញ ដែល​យក​បុត្រា​ជាទី​ស្រឡាញ់ របស់លោក​ទៅ​ធានា ដើម្បី​ឲ្យ​ជនជាប់ចោទ​មានលទ្ធភាព នៅក្រៅ​ឃុំ​នោះ គឺជា​អំពើ​លូកលាន់ ជ្រៀតជ្រែក​នៅក្នុង​ការងា​រ​របស់​តុលាការ​។​...​ចម្លើយ​របស់ខ្ញុំ គឺ​ដោយសារ​ការគោរព របស់​សម្តេច​តេ​ជោ​ចំពោះ ឯករាជ្យភាព​របស់​តុលាការ ទើប​សម្តេច​តេ​ជោ យក​បុត្រា​ទាំងពីរ​ទៅ​ធានា​ឲ្យ​នៅក្រៅ​ឃុំ​។ រីឯ​ការវិនិច្ឆ័យ​ក្តី​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។

កំណែទម្រង់​យុត្តិធម៌​នៅតែ​ដំណើរ​ការបន្ត​ដោយ​ម៉ឺងម៉ាត់ ទាំង​យន្តការ បែបបទ​ការងារ ពិនិត្យ និង​តាមដាន​រាល់​ការសម្រេច ដែលជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​»​។​

​កាលពី​ម្សិលមិញ បន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី​ការឃុំខ្លួន​តំណាង​ពលរដ្ឋ​រងគ្រោះ ដោយ​បញ្ហាដីធ្លី​២​នាក់ ពី​សំណាក់​តុលាការខេត្ត​កំពង់ស្ពឺ​, សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ការខកចិត្ត ហើយ​បញ្ជា​ឱ្យ​កូនប្រុស​របស់​សម្តេច​២​នាក់ នោះ​គឺ ឯកឧត្តម ហ៊ុន ម៉ា​នី និង ឯកឧត្តម ហ៊ុន ម៉ានិត ដើម្បី​ចេញទៅ​រៀបចំ​នីតិវិធី​ក្នុងការ​ធានា​ដល់​ពលរ​ដ្ឋ​ទាំង​២​នាក់​នោះ ឱ្យបាន​នៅក្រៅ​ឃុំ​។​

​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី​ទាំង​២​នាក់ រួមមាន​អ្នកស្រី យូ រ៉​ន និង​អ្នកស្រី អ៉ិ​ត រុំ ត្រូវបាន​តុលាការខេត្ត​កំពង់ស្ពឺ ចាប់ខ្លួន​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ទំនាស់​ដីធ្លី​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ក្រុម​ប្រជាពលរដ្ឋ​អះអាងថា ពួកគាត់​រងគ្រោះ ដោយសារ​អាជ្ញាធរ ឃុបឃិត​គ្នា​ឈូសឆាយ​រំលោភ យក​ដីធ្លី ដែល​ពួកគាត់​រស់នៅ​។ ឯកឧត្តម ផៃ ស៊ី​ផាន បាន​លើកឡើងថា នេះ​ជាគោលការណ៍​នយោបាយ​យុត្តិធម៌​។​

​ដោយឡែក​ពី​កិច្ចការ​យុត្តិធម៌​របស់​តុលាការ គឺជា​ភារកិច្ច​របស់​រដ្ឋាភិបាល ដែលមាន​ក្រសួងយុត្តិធម៌ ជា​សេនាធិការ តាមដាន និង​ពិនិត្យ​រាល់​សកម្មភាព​របស់​ចៅក្រម និង​ដំណើរការ​វិនិច្ឆ័យ​ក្តី​។ អាស្រ័យហេតុនេះ​ទើប សម្តេច​តេ​ជោ បាន​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យ​លើ​ករណីនេះ​។​

ឯកឧត្តម ​ចោទ​ជា​សំណួរ​ថា «​ហេតុដូចម្តេច​បានជា​ជន ឬ​ក្រុម ដែល​តាំងខ្លួន​ជា​អង្គការ​សង្គម​ស៊ីវិល មាន​សិទ្ធិ​ក្នុង​កិច្ចការពារ​ប្រជាពលរដ្ឋ មក​តតាំង ចំអក​ឡក​ឡើយ​ដល់​នាយករដ្ឋមន្ត្រី ដែល​កើតចេញពី​ប្រជាពលរដ្ឋ គ្មាន​សិទ្ធិ​ការពារ​ប្រជាពលរដ្ឋ​ខ្លួនឯង ក្នុងពេល​អន្តរកាល នៃ​កំណែទម្រង់​យុត្តិធម៌​នេះ​?»៕

ចំនួនអ្នកទស្សនា

    20637787

  • ថ្ងៃនេះ731
  • ម្សិលមិញ12921
  • សប្តាហ៍នេះ731
  • ខែនេះ195331
  • ឆ្នាំនេះ195331
  • សរុប20637787