គ្រួសារ​កងទ័ព ចំនួន ៥​គ្រួសារ​ត្រូវ ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ បណ្តេញ​ចេញពី​ដី​ដែល​ខ្លួន​រស់នៅ​

16-March-2016 | ដោយ មែន កំសត់



​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ បាន​សម្ដែង មតិ  ដោយ រិះគន់  ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ មាន​យុ​ត្តិ​ធ​ម៏​ល្អ​ណាស់ គួរអោយ​គោរព​ស​សើរ គឺ​សម្រេច បណ្តេញចេញ គ្រួសារ​កងទ័ព ចំនួន ៥​គ្រួសារ អោយ​ក្លាយខ្លួនជា​ជន​អានា​ថា អ្នកសុំទាន ដេក​តាម​ចិ​ញ្ជើ​ម​ថ្នល់ ព្រោះ​គ្រួសារ​កងទ័ព គាត់​ល្ងង់​រស់នៅ​តាំងពី​ឆ្នាំ​១៩៩៣ មក មិន​ព្រម​ទៅធ្វើ​ប្លង់​កម្ម​សិទ្ធ ព្រោះតែ​គ្មាន​លុយ​ទៅធ្វើ​! កាលនោះ​ឯកឧត្តម ប៉ោ វ​ណ្ណះ ​ជា​ប្រធាន​( ង​៤២ )​ជា​អ្នក​ចែក​ដោយផ្ទាល់ ឯកឧត្តម គួរតែ​ចេញមុខ​ជួយ គ្រួសារ​កងទ័ព​ពួកគាត់​ផង តែ​ឥឡូវ​ជា​មេបញ្ជាការ​ប៉េអឹម​ខេត្តបាត់ដំបង​។​

​ដី​ទំហំ​ក្បាល​តែ​២០​ម៉ែត​សោះ នាំគ្នា ហែក​ចែកគ្នា​ស៊ី​តម្លៃ​តែ​ជាង ១​ម៉ឺន​ដុល្លា​សោះ ! ម៉េច​បានជា​ខ្មែរ ឃោរឃៅ អ​សី​លធ​ម៏​ដល់​ថ្នាក់​នឹង ។ បើឃ្លាន​លុយ​ខ្លាំង អាចទាក់ទង​មកសុំ​ខ្ញុំ​មក ខ្ញុំ​សុខចិត្ត លក់​ឡាន​របស់ខ្ញុំ បាន​ជាង​១​ម៉ឺន​ដុល្លា យកលុយ​នោះ​ទៅអោយ​អស់លោក ដើម្បី​បំពេញ​ម​ហិ​ឆ្ឆ​តា របស់​អស់លោក ជាការ​ដោះដូរ ឈប់​ចង់បាន​ដី​ផ្ទះ​គ្រួសារ​កងទ័ព​ទាំងនោះ ចេះ​អាណិត​ស្រលាញ់​លោក​ក្រី​អ្នកក្រ​ផង​មើល ។

​មាន​ដំណឹង​លេច​ឮថា ដោយ​ព្រះរាជអាជ្ញា​ខេត្ត​មានការ រាប់អាន​ខ្សែស្រឡាយ និង សកម្មជន​គណបក្សប្រឆាំង​យ៉ាង​ជិតស្និត​បំផុត ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​តែងតែ ប្រឆាំង​ផ្កាប់មុខ​អោយ​ផ្លាស់ប្តូរ​សម្តេច​តេ​ជោ ចេញពី​នាយករដ្ឋមន្ត្រី​ទៀតផង និង បងប្អូន​គេ​ជា​ខ្សែ​ប្រឆាំង​ពេញទី​និង​រាជរដ្ឋាភិបាល ជាពិសេស​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នេះ​ផ្ទាល់​តែម្តង​។​

​ប្រជាពលរដ្ឋ បានលើកឡើង​បន្តទៀត​ដែរ​ថា ៖ បើ​ចង់អោយ​សម្តេច​តេ​ជោ ធ្លាក់​ពី​សម្លេង​បោះឆ្នោត ២០១៨ ខាងមុខនេះ អស់លោក​មន្ត្រី​ធំ ធ្វើ​ចឹ​ង ពិតជា​ត្រឹមត្រូវ​ហើយ ប្រឹងប្រែង​បន្ថែមទៀត​ទៅ លើទឹក​ភ្នែក​រាស្ត្រ​ទៅ ព្រោះ ៥៧០ ទើប​ចេញ​បានតែ​ជាង ២​ខែ នោះទេ បុរី​វីឡា​ទំនើបៗ កំពុង​រងចាំ​អ្នកធំ បែប​ដូច​អស់លោក​នេះហើយ​៕

ចំនួនអ្នកទស្សនា

    20636447

  • ថ្ងៃនេះ12321
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78841
  • ខែនេះ193991
  • ឆ្នាំនេះ193991
  • សរុប20636447