កូន​គោ​ចំ​ទ្បែ​ក កើតមក​ចេះ​ហៅ​សំឡេង​មនុស្ស​ថា «​ម៉ែ ហើយ​មុខ​ដូច​មនុស្ស​ទៀត​»

16-March-2016 | ដោយ មែន កំសត់


ស្វាយរៀង​៖ មានការ​ភ្ញាក់ផ្អើល​មួយ បានកើត​ទ្បើង​បន្ទាប់ពី​មានកូន​គោ​ចំ​ទ្បែ​កកើត​មក​ចេះ​ហៅថា ម៉ែៗ​ៗ និង​មានមុខ​ដូច​មនុស្ស​ទៀត​។ ករណី​ភ្ញាក់ផ្អើល​នេះ​បានកើត​ទ្បើង តាំងពី​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​សា​គុំ ឃុំ​ព្រៃធំ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​ម្ចាស់​មេគោ​អ្នកស្រី ឃួន សា​ផាត អាយុ​៤៩​ឆ្មាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា មេគោ​គាត់​ពរ​ពោះ​៣​ដង​រួចមកហើយ តែ​មិនដឹង​ជា​យ៉ាងម៉េច​លើក​នេះ កើតកូន​មក​មានមុខ​ចំ​ទ្បែ​ក ស្រដៀង​និង​មនុស្ស ហើយ​គ្រាន់តែ​កើតមក​ភ្លាម​ចេះ​ហៅថា «​ម៉ែៗ​» យ៉ាងច្បាស់ ធ្វើ​ឲ្យ​ផ្អើល​ដល់​អ្នកភូមិ​មក​មើល​គ្រប់ៗ​គ្នា និង​ទិញ​ទឹកដោះគោ​ឲ្យ​ផឹក​ទៀត​។ អ្នកស្រី​បាន​បន្តទៀតថា រហូតមកដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ កូន​គោ​គាត់​មិនទាន់​ងាប់​ទេ ហើយ​ក៏មាន​ប្រជា​ពល​រដ្ន មក​ចោម​មើល​កាន់តែច្រើន និង​បាន​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ​ទៀតផង​៕

ចំនួនអ្នកទស្សនា

    20636227

  • ថ្ងៃនេះ12101
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78621
  • ខែនេះ193771
  • ឆ្នាំនេះ193771
  • សរុប20636227