រដ្ឋមន្ត្រី​ចំនួន ៨​ក្រសួង​ត្រូវ​ផ្លាស់ប្តូរ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ ខែមេសា​

17-March-2016 | ដោយ មែន កំសត់


 

​ភ្នំពេញ​៖ ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បង្ហើប​ថា រដ្ឋមន្ត្រី​ចំនួន ៨​ក្រសួង​ត្រូវ​ផ្លាស់ប្តូរ ដែល​ក្នុងនោះ​មាន​អ្នក​ប្តូរ​ចេញ​និង​អ្នក​ប្តូរ​ពី​ក្រសួង​ចាស់​ទៅ​ក្រសួង ថ្មី ហើយ​ការកែសម្រួល​គណៈរដ្ឋមន្ត្រី​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ ខែមេសា​ខាងមុខនេះ គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការកែសម្រួល​គណៈរដ្ឋមន្ត្រី​នៅពេលនេះ គឺ​មិន​មែនមាន​រដ្ឋមន្ត្រី​អាក្រក់​ទាំងអស់​ទេ​ប៉ុន្តែ​មាន​រដ្ឋមន្ត្រី ស្ទក់​ស្រពន់​មួយចំនួន​ដែល​ត្រូវ​ផ្លាស់ប្តូរ​សម្រួល ដើម្បី​ឲ្យ​ការងារ​ប្រទេសជាតិ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​។​

 ការប្រកាស​របស់​សម្តេច​តេ​ជោ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​នេះ ក្នុងឱកាស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ដល់ និង​ធ្វើជា​អធិបតីភាព ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដល់​និស្សិត​សាកលវិទ្យាល័យ ន័​រ​តុ​ន នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។​

​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អភិបាលខេត្ត​ចំនួន​៤​នឹងត្រូវ​ផ្លាស់ប្តូរ ព្រោះ​ដល់​អាយុ​ចូលនិវត្តន៍​។​ខេត្ត​ដែល​ផ្លាស់ប្តូរ​អភិបាល​នេះ​រួមមាន ខេត្តកំពង់ស្ពឺ កំពត បន្ទាយមានជ័យ និង​ស្វាយរៀង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ធ្វើសំណើ​ជា​ផ្លូវការ​មួយ​បញ្ជូន​ទៅកាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា​ដើម្បី​ស្នើសុំ​រុះរើ​គណៈរដ្ឋមន្ត្រី​ដោយ​ក្នុងនោះ​មាន ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​នៅតាម​ក្រសួង មួយចំនួន​ផងដែរ​។​សំណើ​របស់​សម្តេច​តេ​ជោ​បាន​ដាក់ជូន​សម្តេច​ប្រធាន​រដ្ឋ សភា នៅ​ថ្ងៃទី​១៦ ខែមីនា​។ នេះ​បើ យោងតាម​មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋា ភិ​បាល​បាន​ប្រាប់ កាលពី​រសៀល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៦​។​
    
​ទោះជា​សម្តេច​បាន ព្រលយ​ពាក្យ​ថា​៨​ក្រសួង តែ​គេ​នៅ​មិនទាន់​ដឹងថា រដ្ឋមន្ត្រីក្រសួង​ណាខ្លះ​ដែល​ត្រូវ​ផ្លាស់ប្តូរ និង មន្ត្រី​ណាខ្លះ​ដែ​ត្រូវ​ក្លាយជា​រដ្ឋមន្ត្រី​នោះ​នៅឡើយ​ទេ​។​
    
 ឯកឧត្តម​ឡេង ប៉េងឡុង អគ្គ​-​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បានឱ្យ​ដឹងថា​៖លិខិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​បាន​ចូល​មកដល់​រដ្ឋសភា​ហើយ នៅ​ថ្ងៃទី​១៦ ខែមីនា គឺ​ស្នើសុំ​ការកែសម្រួល​និង​បំពេញបន្ថែម ហើយ​ចំពោះ​ក្រសួង​ណា​ដែល​ត្រូវ​កែសម្រួល​នោះ លោក​មិនអាច​ប្រាប់​បានទេ គឺ​គ្រាន់តែ​កែសម្រួល​និង​បំពេញបន្ថែម​គណៈរដ្ឋមន្ត្រី​។ ឯកឧត្តម​បាន​បញ្ជាក់ថា ចំពោះ​អ្នកណាៗ ក្រសួង​ណា​នោះ គឺ​មិនអាច​ប្រាប់ បានទេ​។​
        
 ចំណែក​ឯកឧត្តម ​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន មានប្រសាសន៍ថា លោក​មិនដឹងថា មន្ត្រី​ណាខ្លះ​ត្រូវ​ផ្លាស់ប្តូរ​ទេ ពីព្រោះ​នេះ​គឺជា​ការងារ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សម្តេច​មាន​ភារកិច្ច​ក្នុង​ការរៀបចំ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សភា​គាំទ្រ ដូច្នេះ​ការងារ​នេះ​គ្មាន អ្នកណា​ដឹង​ក្រៅពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នោះទេ។

តែយ៉ាងណា តាមប្រភពពីសារព័ត៌មានក្រៅផ្លូវការបានឲ្យដឹងដែរថា៖ រដ្ឋមន្រ្តី៨ក្រសួងត្រូវប្ដូរ និង កែគណៈ រដ្ឋមន្រ្តី រួមមាន៖ រដ្ឋមន្រ្តី សាធារណការ និងដឹកជញ្ជូន (ត្រាំ អ៊ីវ តឹក)     ក្រសួងការបរទេស( ហោ ណាំហុង) ចូលនិវត្តន៍(ជំនួសដោយ ស៊ុន ចាន់ថុល)ឯក្រសួងពាណិជ្ជកម្មមិនទាន់ដឹងសមាសភាព  រដ្ឋមន្រ្តី ក្រសួងកសិកម្ម (អ៊ុក រ៉ាប៊ុន)ជំនួសដោយ( សាយ សំអាល់ )  រដ្ឋមន្រ្តីបរិស្ថាននថ្មីមិនទាន់ដឹង  ក្រសួងព័ត៌មានក៏ត្រូវប្ដូរ   បំបែកក្រសួងសេដ្ឋកិច្ច ជា២ (សេដ្ឋកិច្ចនិង ក្រសួងហិរញ្ញវត្ថុ ) បំបែក ក្រសួងអប់រំ ជា២(ក្រសួងអប់រំ  និងក្រសួងយុវជននិងកីឡា) ចំពោះព័ត៌មានច្បាស់នឹងបកស្រាយនៅពេលក្រោយ ​៕

អត្ថបទដោយ៖CHHORN SEIHA


ចំនួនអ្នកទស្សនា

    20637947

  • ថ្ងៃនេះ891
  • ម្សិលមិញ12921
  • សប្តាហ៍នេះ891
  • ខែនេះ195491
  • ឆ្នាំនេះ195491
  • សរុប20637947