ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ទាំងអស់សំណើចថា ឯកឧត្តមមិនបានដឹងអំពីការផ្លាស់ប្តូររូបលោក ទៅកាន់ក្រសួងកសិកម្មទេ។ ទើបតែឃើញ គេចុះផ្សាយព័ត៌មាននេះថ្ងៃនេះដែរ។
ការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនភេជ្ជៈកម្ពុជា កូកា-កូឡា នាថ្ងៃទី១៧ មីនានេះ នៅក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា បើតាមព័ត៌មានបែកធ្លាយ បានឲ្យដឹងថា ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថានបច្ចុប្បន្ន នឹងត្រូវផ្លាស់ប្តូរទៅគ្រប់គ្រងក្រសួងកសិកម្ម ជំនួសឯកឧត្តមអ៊ុក រ៉ាប៊ុន។ ដោយឡែក ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងត្រូវចូលនិវត្តន៍ ហើយឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីពាណិជ្ជកម្ម នឹងត្រូវជំនួសតំណែងឯកឧត្តមហោ ណាំហុង៕