ឯកឧត្តម ស៊ុន ចាន់ថុល ប្តេជ្ញា​ធ្វើកំណែទម្រង់​លើ​វិស័យ​ដឹកជញ្ជូន ឲ្យ​កាន់តែ​ល្អប្រសើរ

19-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព និង កម្លាំង កាយ​ចិត្ត ធ្វើកំណែទម្រង់​លើ​វិស័យ​ទឹក​ជញ្ជូន​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ឆ្លើយតប​ការចង់បាន​របស់​រាជ​រដ្ឋាភិបាល និង បំពេញ​សេចក្តី ត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ការប្តេជ្ញា​របស់​ឯកឧត្តម បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​រូបលោក​ពី​ក្រសួង​ពា ណិ​ជ្ជ​កម្ម ទៅកាន់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ សំណើ​ផ្លាស់ប្តូរ​ត្រូវបាន​សម្តេច​តេ​ជោ ផ្ញើ​ទៅ រដ្ឋសភា​រួចហើយ​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ហើយ​គ្រោង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​នៅ​ថ្ងៃទី​៤ ខែមេសា ខាងមុខនេះ​។​

​ការផ្លាស់ប្តូរ ឯកឧត្តម ស៊ុន ចាន់ថុល ពី​ក្រសួងពាណិជ្ជកម្ម ទៅកាន់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន បានធ្វើ​ឲ្យ​អ្នកព័ត៌មាន និង ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ក្រោយ​បញ្ចប់​សិក្ខាសាលា​ជ​ស៊េរី​នា​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​បច្ចេក វិទ្យាឯកឧត្តម ស៊ុន ចាន់ថុល ត្រូវបាន​អ្នកព័ត៌មាន​ចោមរោម​សាកសួរ​ព័ត៌មាន​យ៉ាងច្រើន​ជុំវិញ​ការផ្លាស់ប្តូរ​នេះ​។​

​ឆ្លើយតប​សំណួរ​អ្នកព័ត៌មាន ឯកឧត្តម​ក ស៊ុន ចាន់ថុល បាន​ហៅ​ការផ្លាស់ប្តូរ​នេះ​ថា ជា​របៀប​ធ្វើការ​ថ្មី​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​ឲ្យ មាន​ប្រសិទ្ធភាព​ការងារ​កាន់តែ​ខ្ពស់​ថែមទៀត ហើយ​លោក ក៏​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ផងដែរ​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន​។​

ឯកឧត្តម ស៊ុន ចាន់ថុល បាន​ប្តេជ្ញា​ថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​សមត្ថភាព និង​កម្លាំងកាយ​ចិត្ត ដើម្បី​ធ្វើកំណែទម្រង់​នៅក្នុង​ក្រសួង​សា​ធា រណការ និង ដឹកជញ្ជូន ជាពិសេស​ការ​វិស័យ​ដឹកជញ្ជូន និង​ការផ្តល់សេវា​ធ្វើ​ស្លាក​លេខ ប័ណ្ណបើកបរ ក៏ដូចជា​ការសាងសង់​ផ្លូវ និង ស្តារឡើងវិញ​ផ្លូវដែក​ជាដើម​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែង​ដូច្នេះ «​ខ្ញុំ​ត្រ​ឡង់​ទៅវិញ​នេះ ដើម្បី​ជួយ​ធ្វើ​ម៉េច​ឲ្យ​ការផ្តល់សេវា​ឲ្យ​បានល្អ កសាង​ផ្លូវ​ផ្ន​ល់ ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ឲ្យ​បានល្អ រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​យើង​នេះ​មានតម្លៃ​ទាប​ជាង​មុន ដើម្បី​យើង​អាច​ប្រកួតប្រជែង ងាយស្រួល  ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​យើង​ផង ក៏ដូចជា​ការនាំ​ភ្ញៀវទេសចរ​ជាដើម ធ្វើ​ម៉េច​ឲ្យ​មានតម្លៃ​ទាប​យើ​ងា​អាច ប្រកួតប្រជែង​ជាមួយ​គេ​បាន​។ ដូច្នេះ​នេះ​ជា​កិច្ចការ​មួយ ដែល​ខ្ញុំ​ត្រៀម និង​ប្តេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត ដើម្បី​កែទម្រង់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ឲ្យ​បាន​ជោគជ័យ​សម្រាប់​ជាតិ​មាតុភូមិ​»​។​

​បើទោះជា​ត្រូវ​ផ្លាស់​ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្តី ឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថា លោក​នៅតែ​ត្រៀមខ្លួន​ជា និច្ច​ក្នុង​ការជួយ​ការងារ​ក្រសួងពាណិជ្ជកម្ម ប្រសិនបើ​លោក​រដ្ឋមន្ត្រី​ថ្មី​ត្រូវការ​លោក​ជួយ​នោះ​។​
​ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាស​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ផងដែរ ដើម្បី​ការពារ​អាយុជីវិត​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​
ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥ ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ជ្រើសតាំង​ឲ្យ​ធ្វើជា​រដ្ឋ មន្ត្រី នៃ​ក្រសួងពាណិជ្ជកម្ម​។ រយៈពេល​ជាង ២​ឆ្នាំ​កន្លងមកនេះឯកឧត្តម ស៊ុន ចាន់ថុល បាន​ក្លាយជា​រដ្ឋមន្ត្រី​លេចធ្លោ​មួយរូប​ក្នុង​ការធ្វើ កំណែទម្រង់​លើ​វិស័យ​ពាណិជ្ជ ដោយ​បង្កើត​ឲ្យ​សមិទ្ធផល​ថ្មីៗ​ជាច្រើន ដូចជា​ការបង្កើត​ប្រព័ន្ធ​ចុះ បញ្ជីពាណិជ្ជកម្ម​តាម​អន​ឡាញ​ប្រ ព័ន្ធ​ស្នើសុំ​បញ្ជាក់​ប្រភពដើម​ទំនិញ CO តាម​អន​ឡាញ ការបង្កើត​អគ្គនាយកដ្ឋាន និង នាយកដ្ឋាន​ជាច្រើន​ទៀត ដើម្បី​សម្រួល និង ដោះស្រាយ​ការងារ​ពាណិជ្ជកម្ម​។​

​ឯកឧត្តម ស៊ុន ចាន់ថុល ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​នូវ​នីតិវិធី​ក្នុងការ​ជ្រើសរើស​មន្ត្រី​ទៅកាន់​តួនាទី​សំខាន់ៗ​ក្នុង​ក្រសួង​តាម​ការប្រឡង និង ការចាប់​ឆ្នោត​ជាដើម ហើយ​លោក ក៏បាន​សាងសង់​ផ្លូវ និង ក្លោងទ្វា​ចូល​ក្រសួង ព្រមទាំង​សាងសង់​អគារ​ក្នុង​ក្រសួង​បន្ថែម ដើម្បី​ផ្តល់ កន្លែង​សម្រាប់​មន្ត្រី​ធ្វើ​ការងារ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​លោក​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួងពាណិជ្ជកម្ម​រូបនេះ បានធ្វើការ​ប្រ យុទ្ធ​ប្រឆាំង​ខ្លាំង​ជាមួយ​អំពើពុករលួយ និង​ការងារ​បែប​គ្រួសារ ឬ បក្សពួកនិយម​៕

ចំនួនអ្នកទស្សនា

    20639917

  • ថ្ងៃនេះ2861
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2861
  • ខែនេះ197461
  • ឆ្នាំនេះ197461
  • សរុប20639917