ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន តែងតាំងអភិបាលខេត្ត៤៖ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, វ៉ែ សំណាង កំពង់ស្ពឺ, ចាន់ ចេស្តា កំពត និងម៉ែន វិបុល ស្វាយរៀងសម្តេចតេជោ ហ៊ុន សែន បានប្រកាសតែងតាំងអភិបាលខេត្ត៤ ក្នុងនោះ អភិបាលខេត្តថ្មីមាន៖ ឯក ឧត្តម សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម វ៉ែ សំណាង ជាអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ចាន់ ចេស្តា ជាអភិបាលកំពត និង ឯកឧត្តម ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង។
ការប្រកាសតែងតាំងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ នាវិមានសន្តិភាព។
ចំណែកអភិបាលខេត្តចាស់ នៅក្នុងខេត្តទាំង៤នេះ ត្រូវបានស្នើឱ្យធ្វើដូចជា៖ ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យចាស់ ឡើងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀងចាស់ ឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ខូយ ឃុនហ៊ួ អភិបាលខេត្តកំពតចាស់ ឡើងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម អ៊ូ សំអួន អភិបាល ខេត្តកំពង់ស្ពឺចាស់ ឡើងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ៕