លិខិតផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​រដ្ឋសភា ដើម្បី​ផ្លាស់ប្តូរ​តួនាទី​ឯកឧត្តម អ៊ឹម សួស្តី

21-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ យោងតាម​លិខិតផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ក​ម្ពូ​ជា ផ្ញើជូន​រដ្ឋសភា ដែល ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​បង្ហាញថា ឯកឧត្តម អ៊ឹម សួស្តី ត្រូវបាន​សម្តេច​តេ​ជោ ស្នើ​កែប្រែ​តួនាទី​ពី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទៅជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​

​នៅក្នុង​លិខិត​ផ្ញើជូន​រដ្ឋសភា បាន​បញ្ជាក់ថា​៖ «​យោងតាម​សមត្ថភាព និង​បទពិសោធន៍​ការងារ​កន្លងមក ព្រមទាំង​យោងតាម​សេចក្តីត្រូវការ​ចាំបាច់រ​បស់​រាជរដ្ឋាភិបាល ខ្ញុំ​សូម​អនុញ្ញាត​ធ្វើការ​កែប្រែ​លើ​សំណើ​កែសម្រួល និង​បំពេញបន្ថែម​លើ​សមាសភាព នៃ​សមាជិក​នៃ​រាជរដ្ឋាភិបាល ដូច​មានចែង​ក្នុង​លិខិត​លេខ​២៧៣ ល​.​ស ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ដោយ​ស្នើ​តែងតាំង ឯកឧត្តម អ៊ឹម​ម សួស្តី ជា​ទេសរដ្ឋមន្ត្រី (​ទទួលបន្ទុក​បេសកកម្ម​ពិ​សេសស​)​វិញ​»​

ចំនួនអ្នកទស្សនា

    20639547

  • ថ្ងៃនេះ2491
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2491
  • ខែនេះ197091
  • ឆ្នាំនេះ197091
  • សរុប20639547