​សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​ប្រតិកម្ម ចំពោះ​អ្នក​ដែល​បាន​រិះគន់​ទៅលើ​ការរុះរើ​គណៈរដ្ឋមន្ត្រី

21-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ ក្រោយ​ពេលដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កែសម្រួល​រដ្ឋមន្ត្រី​នៅតាម​ក្រសួង​ស្ថាប័ន​មួយចំនួន​ដើម្បី​ប្រសិទ្ធភាព​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ហើយ​នោះ គឺមាន​អ្នក​អត្ថាធិប្បាយ​មួយចំនួន​បាន​លើកឡើងថា ការផ្លាស់ប្តូរ​នៅតែ​មុខ​ដដែលៗ​។  ត្រង់ចំណុច​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ជូន​សារ​បញ្ជាក់​ទៅ​អ្នក​អត្ថាធិប្បាយ​មួយចំនួន​នោះ​វិញ​ថា អ្នក​និយាយ​នោះ​ក៏​មុខ​ដដែលៗ​ដែរ បក្សប្រឆាំង​ក៏​មុខ​ដដែលៗ​ដែរ​។ 

សម្តេច​បញ្ជាក់ទៀតថា ដើម្បី​ប្រសិទ្ធភាព​ការងារ​មិន​សំខាន់​មុខ​ដដែលៗ​នោះទេ សំខាន់​គឺ​មន្ត្រី​នោះ​ប្តូ​របៀប​នៃ​ការងារ មុខ​ចាស់​ដដែលៗ ប៉ុន្តែ​ធ្វើ​សកម្មភាព​ថ្មី គឺ​ខ្លាំង ហ្នឹងហើយ​ជាការ​ផ្លាស់ប្តូរ​៕

ចំនួនអ្នកទស្សនា

    20639937

  • ថ្ងៃនេះ2881
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2881
  • ខែនេះ197481
  • ឆ្នាំនេះ197481
  • សរុប20639937