សម្តេច​ក្រឡាហោម ស ខេង ចុះសួរសុខទុក្ខ​កងកម្លាំង​វិស្វកម្ម ដែល​កំពុង​ស្ថាបនា​ផ្លូវ​ខ្សែក្រវ៉ាត់​ការពារ​ព្រំដែន​កម្ពុជា ឡាវ

21-March-2016 | ដោយ មែន កំសត់


​ស្ទឹងត្រែង ៖  នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានរួម​ដំណើរ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់ និង​សួរសុខទុក្ខ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​ស្ថាបនា​ផ្លូវ​ខ្សែក្រវ៉ាត់​ការពារ​ព្រំដែន​កម្ពុជា ឡាវ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​បង្គោល​សីមា​០៣៤ (​ដុង​ក្រឡ​) ដល់​ចំណុច​បង្គោល​សីមា ០៧៨ (​ទន្លេសេកុង​) ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។​

​ការអភិវឌ្ឍ​ទិស​ខាងលិច​ក៏​មិន​ភ្លេច​ទិសខាងកើត​ដែរ ហើយដោយ​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ជា សុផារ៉ា សម្តេច ក្រឡាហោម ស ខេង អមដំណើរ​ដោយ​រដ្ឋមន្ត្រី​៥​រូប តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ឡាវ ក្នុង​គោលបំណង ថែរក្សា​ការពារ​បូរណភាព​ដែនដី និង​សំរួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20639887

  • ថ្ងៃនេះ2831
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2831
  • ខែនេះ197431
  • ឆ្នាំនេះ197431
  • សរុប20639887