កំពត ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រឹកថ្ងៃអង្គារទី ២២មីនា នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរតំណែងឯកឧត្តម ខួយ ឃុនហ៊ួរ ចេញ និងប្រកាសតែងតាំងឯកឧត្តម ចាន់ ចេស្ដា ចូលជាអភិបាលខេត្តថ្មីជំនួស ។
ពិធីប្រកាសចូលកាន់តំណែងនេះ ប្រារព្ធធ្វើឡើងនៅឯសាលាខេត្តកំពតចាស់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្តេ ជាច្រើនាក់ផងដែរ។
សូមជម្រាបថាឯកឧត្តម ចាន់ ចេស្តា ជាឪពុកបង្កើត របស់កីឡាករបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាការ ហើយលោកក៏ទើបនឹងឡើងកាន់តំណែងជាអភិបាលរងខេត្តកំពត កាលពីពេលថ្មីៗនេះផងដែរ។
ឯកឧត្តម ខូយ ឃុនហ៊ួរ ត្រូវឡើងមកកាន់តំណែង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី៕