ភ្នំពេញ ៖ នៅថ្ងៃទី ២៣ខែមិនា ឆ្នាំ២០១៦ សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទានពរជ័យក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៩២វស្សា របស់ឯកឧត្តម អ៊ុំ ម៉ាន្នូរិន និងគម្រប់៨៧វស្សា របស់លោកជំទាវ ដែរត្រូវជាបងប្រុស និងបងថ្លៃ របស់សម្ដេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ នាភូមិគ្រឹះរបស់ឯកឧត្តម អ៊ុំ ម៉ាន្នូរិន ដោយមានការយាងអមព្រះរាជដំណើរដោយសម្តេច រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕