សម្ដេច​ក្រឡាហោម​ស ខេង ជំរុញ​ដល់​មន្ត្រីរាជការ​ទាំងអស់​មាន​កាតព្វកិច្ច​និង​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​

23-March-2016 | ដោយ មែន កំសត់




​កំពង់ស្ពឺ ៖ សម្ដេច​ក្រឡាហោម ស ខេង នាយ​រដ្ឋមន្ត្រី​ស្ដីទី និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវតែ​ចេះ​រួបរួមសាមគ្គី​គ្នា​ដើម្បី​បំពេញ​កាតព្វកិច្ច និង​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ២២ ខែ​មិនា ឆ្នាំ​២០១៦ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​គណៈ​អភិបាល និង​អភិបាលរង ខេត្តកំពង់ស្ពឺ ។​

​ឯកឧត្តម អ៊ូ សំ​អួន អតីត​អភិបាល ខេត្តកំពង់ស្ពឺ ដែល​ត្រូវ​ថ្នាក់លើ​ផ្លាស់ប្ដូរ​ទៅកាន់​មុខដំណែង​ថ្មី​ក្នុង​ទីស្ដីការ ក្រសួង​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី ហើយ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទំនុកចិត្ត​ប្រគល់​តួនាទី​ភារកិច្ច​ជួន ឯកឧត្តម វ៉ី សំណាង អភិបាលរង ខេត្តកំពង់ស្ពឺ​ជា​អភិបាលខេត្ត ដើម្បី​បន្ត​ការដឹកនាំ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ ឱ្យមាន​ភាព​រីកចំរើន និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុងនោះ​ដែល​ក៏មាន​ការតែងតាំង​ឯកឧត្តម ព្រំ វណ្ណៈ ជា​អភិបាលរង​ផងដែរ ។​

សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី និង​ជា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា ការផ្ទេរ​ភារកិច្ច តែងតាំង​ផ្លាស់ប្ដូរ​តួនាទី​ភារកិច្ច​ដល់​មន្ត្រីរាជកា​រ​នេះ វា​ជា​រឿង​ធម្មតា​សម្រាប់​ក្របខណ្ឌ​មន្ត្រីរាជការ យោងតាម​គោ​នយោបាយ​របស់រប​ស់រា​ជ​រដ្ឋាភិបាល មាន​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​មួយចំនួន​ផងដែរ ។ សម្ដេច​បន្តថា មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ថ្នាក់ក្រោម​ជាតិ​ត្រូវតែ​បំពេញភារកិច្ច​មួយចំនួន​ដូចជា ៖ ដើម្បី​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ សង្គមជាតិ​ទាំងមូល និង​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ឱ្យបាន​ចប់សព្វគ្រប់ ជាពិសេស​មន្ត្រី​អ្នក​អនុវត្តន៍​ច្បាប់​មិនត្រូវ​មានការ​ធ្វេសប្រហែស គ្រប់គ្រង​សណ្ដាប់ធ្នាប់ ក្នុងនោះ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​មនុស្ស​ជា​មធ្យម ៧ ទៅ ៨​នាក់​ក្នុង​មួយថ្ងៃៗ ហើយ​ខេត្តកំពង់ស្ពឺ​នេះ​ជាប់​ចំណាត់​ខ្ពស់​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងចំណោម​ខេត្ត​មួយចំនួនទៀត ដូច្នេះ​ត្រូវ​រឹតបណ្ដឹង អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យដឹងពី​ច្បាប់​ចរាចរណ៍​បាន​ទូ​លំ​ទូលាយ និង​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​វាយលុក​ក្នុង​ស្រទាប​យុវជន ដែលជា​សសរទ្រូង​រប​ស់​ប្រទេសជាតិ សូម​អស់លោក​បង្កើន​ការបង្ក្រាប​ក្រុម​ជនល្មើស​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ដាច់ខាត​កុំឱ្យ​មានការ​ចរាចរណ៍​ដល់​តាម​តំបន់​ជនបទ​ដាច់ខាត ។​

​សម្ដេច​ក្រឡាហោម​បាន​បន្តថា  បញ្ហា​បម្រែបម្រួល​អាកាសធាតុ ការកើតឡើង​កម្ដៅ​ព្រះអាទិត្យ​បានធ្វើឱ្យ​ប្រភព​មួយចំនួន​ត្រូវ រីងស្ងួត​ដូច្នេះ​យើង​ត្រូវ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ សូម្បី​នៅ​ប្រទេស​វៀតណាម ទឹកសមុទ្រ​បាន​ហូរ​ចូលមក​គ្របដណ្តប់​លើ​ដែនទឹក​សាប​អស់​ប្រមាណ​ជាង​១០០ គីឡូម៉ែត្រ ដោយ​កម្ពស់​នីវ៉ូទឹក​សមុទ្រ​ខ្ពស់ជាង ។ អំពី​បញ្ហា​ទំនាស់​ដីធ្លី​ដែល​កើតមានឡើង មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចុះ​ស្រាវជ្រាវ​រក​មូល​ហេតុដែល​បង្កឱ្យមាន ទំនាស់ ក្នុងនោះ​មន្ត្រី​យើង​មួយចំនួន​ចេះតែ​ស៊ី​ប្រថាប់ត្រា​មិន​គិតពី​ផល ប៉ះពាល់ ហើយ​សម្ដេច​បាន​ស្ដីបន្ទោស​ការ​លប់​ដី​អាង​ស្តុ​ប​ទឹកអូរ​ក្រាំង​អំបិល​ដែល ឈ្មួញ​កំពុងតែ​ចាក់​រាលថ្ងៃ​ស្ទើរ​អស់​មួយ​ចំហៀង​ហើយ​នោះដែរ នៅពេល​សួរនាំ​ទម្លាក់កំហុស​ទៅលើ​ប្រជាពលរដ្ឋ​ជា​អ្នកលក់ ប៉ុន្តែ​អស់លោក​បានដឹងហើយថា ដី​ទាំងនោះ​ជា​ដី​របស់​រដ្ឋ​ហេតុ​អី​ហាន​ស៊ី​ញ៉ែ ប្រថាប់ត្រា​ទាំង​បំពាន​បែបនេះ ខណៈ​បឹងបួ ប្រឡាយ ត្រូវបាន​ស្ដារ និង​ជីក​ឡើងវិញ​នោះ ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បន្តថា ពាក់ព័ន្ធ​ការជ្រើសតាំង​មន្ត្រី​ថ្នាក់ក្រោម​ជាត គឺ​រាជរដ្ឋាភិបាល​កម្ពុ​ជាត​ម្រូ​វ​ជ្រើសរើស​អ្នក​នៅក្នុង​មូលដ្ឋាន​ផ្ទាល់ ព្រោះ​ពួកគាត់​មាន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ សភាពការណ៍ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវមាន​សមត្ថភាព និង​បទពិសោធន៍​ការងារ​ផងដែរ ។ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​សេវា​បម្រើ​ជួន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ដូចជា​ការចុះ​បញ្ជីកំណើត​ឱ្យមាន​គ្រប់គ្នា ព្រោះ​មាន​សារៈសំខាន់​ណាស់ ត្រូវតែ​បំពេញ​កាតព្វកិច្ច តួនាទី​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ ការថែទាំ​សុខុមាលភាព​ប្រជាពលរដ្ឋ ជំរុញ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជួន​ប្រជា​ពល​ឱ្យបាន​គ្រប់​ផែនការ ដែល​ផ្ដល់​ជួន​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៥​ឆ្នាំ​ឡើង​ដោយសារ​វ​មាន​សារៈ​សំខាន់បំផុត​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត នាពេលខាងមុខ ព្រោះ​ក្រៅពី​អត្ត​សញ្ញាប័ណ្ណ ដូចជា​កាត​មន្ត្រីរាជកា​រ កាត​ប៉ូលិស ទាហាន លិខិត​ឆ្លង​កាត​ព្រះសង្ឃ និង​ឯកសារ​ផ្សេងៗ មិនអាច​ចុះឈ្មោះ​បោះឆ្នោត​បានទេ ក្នុង​ច្បាប់បោះឆ្នោត ។​

​សម្ដេច​ក្រឡាហោម​អាជ្ញាធរ​ត្រូវ ជំរុញ​ការធ្វើ​កសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម ធនធាន​ខ្សាច់ ថ្មភ្នំ សុទ្ធតែជា​ប្រភព​នៃ​ចំណូល​របស់​រដ្ឋ ដូច្នេះ​ក្នុង​មូលដ្ឋាន​យើង​ត្រូវ​គ្រប់គ្រង​ឱ្យបាន និង​ស្វែងយល់ ស្រាវជ្រាវ​ធនធាន​ផ្សេងៗ​ទៀត ដើម្បី​ទាញយក​អ្នកវិនិយោគទុន​មករក​ស៊ីក្នុង​មូលដ្ឋាន បង្កើន​ចំណូល និង​ការងារ​ជួន​ប្រជាពលរដ្ឋ ។ ក្នុងនោះ​បន្ត​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ (​ជនបរទេស​) ដោយ​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ឱ្យមាន​ល្អប្រសើរ ដោយសារ​ខេត្តកំពង់ស្ពឺ​មាន​តំបន់​រោងចក្រ​ឧស្សាហកម្ម​ច្រើន ។​

​ជា​ចុងក្រោយ​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ការងារ​គ្រប់​រដ្ឋបាលខេត្ត​ឱ្យបាន​ល្អប្រសើរ​នោះ អភិបាលខេត្ត​ថ្មី ត្រូវមាន​សាមគ្គីភាព​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នាយក​រដ្ឋបាល អភិបាលរង សមាជិក​ក្រុមប្រឹក្សា មន្ត្រីក្រោមឱវាទ​ទាំងអស់ ក្នុង​ការបំរើ​ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍​ក្នុង​ខេត្ត និង​សង្គម​ជាត​ទាំងមូល​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20640557

  • ថ្ងៃនេះ3501
  • ម្សិលមិញ12921
  • សប្តាហ៍នេះ3501
  • ខែនេះ198101
  • ឆ្នាំនេះ198101
  • សរុប20640557