ភ្នំពេញ៖ លោក ជា សំអាត ប្រធាននាយកដ្ឋានបច្ចេកទេស និងកោសល្យវិច្ជ័យ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអះអាងថា សម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសម្លេងលោក កឹម សុខា និង ស្រីមុំ។ លោកបានបញ្ជាក់ថា ទាំងក្នុងសម្លេងខ្សែអាត់ និងសម្លេងខាងក្រៅជាមនុស្សតែមួយ។
ការថ្លែងអះអាងរបស់ប្រធាននាយកដ្ឋានកោសល្យវិច័យនៃអង្គភាពប្រឆាំងអំពើពុករលួយបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយដើម្បីប្រកាសលទ្ធផលថាតើនឹងបើកការស៊ើបអង្កេតឬយ៉ាងណា នៅក្នុងការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ នាវេលាម៉ោងប្រមាណ ៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ៕