ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា នៅ​ទីក្រុង​ឡុង​បិ​ច ព្រោះ​មិន​ចង់ឃើញ​ភាពល្អក់​កករ រវាង​ខ្មែរ​និង​ខ្មែរ​

27-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ បន្ទាប់ពី​បានឃើញ​ស្ថានភាព​កំហឹង និង​ទស្សនៈ​ផ្ទុយគ្នា​លើ​ផ្នែក​នយោបាយ​ចំពោះ​បងប្អូន​ខ្មែរ​នៅក្រៅ​ប្រទេស នៅតែ​បន្ត​មិន​ថមថយ​, នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៧ ខែមីនា ឆ្នាំ​២០១៦​នេះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​បានសម្រេច​ចិត្ត​មិន​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា នៅ​ទីក្រុង​ឡុង​បិ​ច​នោះទេ ដោយ​មិន​ចង់ឃើញ​នូវ​ភាពល្អក់​កករ និង​ការបែកបាក់​រវាង​ខ្មែរ​និង​ខ្មែរ ជាពិសេស​ដើម្បី​បញ្ចៀស​អំពើ​ហឹ​ង្សា​ដែល​អាច​កើតមានឡើង​រវាង​អ្នកគាំទ្រ និង​អ្នក​មិន​គាំទ្រ​ក្នុងពេល​ព្យុហយាត្រា ដែលនាំអោយ​ខាត​ប្រយោជន៍​ជាតិ​សាសន៍​យើង​ទាំងមូល​, នេះ​បើ​យោងតាម Facebook របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បង្ហាញ​នៅ​ប៉ុន្មាន​នាទី​មុននេះ​នា​ព្រឹក​ថ្ងៃនេះ​។​

​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​បញ្ជាក់ថា សូម​បងប្អូន​ដែល​គាំទ្រ​ការចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា សូមមេត្តា​យោគយល់​អំពី​ការសម្រេចចិត្ត​នេះ ហើយ​សូម​បងប្អូន​បន្ត​ចូលរួម​គាំទ្រ ព្យុហយាត្រា​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព​រវាង​ខ្មែរ​និង​ខ្មែរ ក្នុងនាម​ជាតិ​សាសន៍​តែមួយ​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ភាព​ជឿជាក់ថា នឹង​បាន​ជួប​ជាមួយ​បងប្អូន​ទាំងអស់​នៅក្នុង​កម្មវិធី​ផ្សេងៗ​ទៀត ក្នុងឱកាស​អបអរសាទ​រ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​យើង​ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ ដូចដែល​បានគ្រោង​ទុក​៕
​អត្ថបទ​៖​សីហា​

ចំនួនអ្នកទស្សនា

    20642427

  • ថ្ងៃនេះ5371
  • ម្សិលមិញ12921
  • សប្តាហ៍នេះ5371
  • ខែនេះ199971
  • ឆ្នាំនេះ199971
  • សរុប20642427