សម្តេច ក្រឡាហោម ស ខេង​ប្រកាស​តែងតាំង ផ្ទេរ​ភារកិច្ច ដោយ​អភិបាលខេត្ត​បន្ទាយមានជ័យ​

28-March-2016 | ដោយ មែន កំសត់

 
​បន្ទាយមានជ័យ ៖ អភិបាលខេត្ត​ថ្មី​ត្រូវបាន​ប្រកាស​តែងតាំង ផ្ទេរ​ភារកិច្ច ដោយ​អភិបាលខេត្ត​ចាស់​ត្រូវ​ឡើង ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចំណែក​អ្នក​ឡើង​ជំនួស​ដោយ​អភិបាលរង​ដែល​ពិធី​នេះ​ត្រូវ​បានប្រកាស​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។


​ពិធី​នេះ​មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿងញៀន និង ជា​ប្រធាន​ក្រុមការងារ​ខេត្ត បន្ទាយមានជ័យ ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង​៣ មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត ក្រុមប្រឹក្សាឃុំ ស្រុក និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ​។​

​ឯកឧត្តម គោ​ស៊ុំ សារឿ​ត បានធ្វើ​របាយ​គា​រណ៍ ជម្រាបជូន គណៈអធិបតី អំពី​រដ្ឋបាល​និង​សកម្មភាព​ការងារ​របស់ ខេត្តបន្ទាយមានជ័យ គឺជា​ខេត្ត​មួយ​ដែល​ជាប់​ព្រំដែន និង​ប្រទេស​ថៃ​ហើយ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៣​កន្លែង មាន​ទី​១.​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ២.​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​ស្រុក​ម៉ាឡៃ ៣.​ច្រក​តំបន់​ព្រំ ដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក ហើយ​ច្រក​សេដ្ឋកិច្ច​នេះ​សម្រាប់​ដោះដូរ​ទំនិញ​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​.​ថៃ​

​បន្ទាប់មក​មន្ត្រី​នាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​បាន​អាន​ព្រះ​រា​ជ​ក្រឹត្យ​និង​ការប្រកាស​តែងតាំង ឯកឧត្តម សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ឡើងជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ជំនួស​ឯកឧត្តម គោ​ស៊ុំ សារឿ​ត អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង ធនធានទឹក និង​ឧតុនិយម​។ ចំណែក​លោកស្រី ចាន់ ថេ​ង អភិបាលក្រុង​សិរីសោភ័ណ្ឌ ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​
​។​
​ថ្លែង​ទៅកាន់​ពិធី នាឱកាស​នោះ​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ​គឺ​ខេត្ត​មួយនា​សម័យ​សម​ភូមិ​ក្តៅ​រវាង​ទ័ព​រដ្ឋាភិបាល និង​ទ័ពព្រៃ ក្រោយពេល​បញ្ចប់សង្គ្រាម​ក្រោម​ការដឹកនាំ​នយោបាយ​ឈ្នះៗ​របស់​រាជរដ្ឋាភិបាល កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា គឺ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​និង​រីកចម្រើន​ស្ទើរតែ​គ្រប់​វិស័យ​។​

 សម្តេច ក្រឡាហោម​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​អភិបាលខេត្ត​បន្ទាយមានជ័យ​ទើប ទទួលបាន​តួនាទី​ថ្មី​ក្រោយពេល​ទទួល​ភារកិច្ច​ហើយ មិនត្រូវ​ធ្វើការ​ងា​រប​ក្ខ​ពួកនិយម និង​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ត្រូវខិតខំ​យកចិត្តទុកដាក់ ជួយ​ដល់​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ឲ្យ​មានការ​រីកចម្រើន​៕
​អត្ថបទ​៖​សីហា​

ចំនួនអ្នកទស្សនា

    20642237

  • ថ្ងៃនេះ5181
  • ម្សិលមិញ12921
  • សប្តាហ៍នេះ5181
  • ខែនេះ199781
  • ឆ្នាំនេះ199781
  • សរុប20642237