ភ្នំពេញ៖ ក្នុងលិខិតចុះថ្ងៃ២៥មីនាដែលសារព័ត៌មានទើបទទួលបានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើតែងតាំង រដ្ឋលេខាធិការ៤រូបទៀត បន្ថែមលើការរុះរើគណៈរដ្ឋមន្ត្រី នៅពាក់កណ្តាលអាណត្តិ នាឆ្នាំ២០១៦។
លិខិតបង្ហាញថា មន្ត្រីដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការនោះ រួមមាន ឯកឧត្តម អ៊ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម។
យោងតាមប្រភព រដ្ឋសភា មន្ត្រីទាំង៤រូបនេះនឹងត្រូវសភាបោះឆ្នោតផ្តល់ការយល់ព្រម នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ដំណាលគ្នានឹងមន្ត្រីនានា ដែលស្នើតែងតាំង សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រី ៕