ស្ថាបនិក​មន្ទីរពេទ្យ​គុន្ធបុប្ផា ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល ឋានៈ​ស្មើ​រដ្ឋលេខាធិការ​

30-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​របស់​មន្ទីរ​ពេទ្យ​គុន្ធបុប្ផា ដែល​ត្រូវបាន​គេ​ដឹងថា ជួយសង្គ្រោះ​កុមារ​ក្រីក្រ នៅ​កម្ពុជា​ជាច្រើន​នាក់ ជា​រៀងរាល់ឆ្នាំ​នោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​តែងតាំង​ជាទី​ប្រឹក្សា​របស់​ក្រសួងសុខាភិបាល ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​

មន្ត្រី​ក្រសួងសុខាភិបាល​មួយរូប​បានបញ្ជាក់​ប្រាប់ ឲ្យ​ដឹងថា​ការប្រកាស​តែងតាំង​នេះ ធ្វើឡើង​តាម​សំណើ​រដ្ឋមន្ត្រីក្រសួង សុខាភិបាល ហើយ​ពិធី​ប្រកាស​តែងតាំង​ត្រូវ រៀបចំឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦​នេះ ក្រោម​អធិបតីភាព​ ឯកឧត្តម ម៉ម ប៊ុនហេង នៅ​មន្ទីរ​គុន្ធបុប្ផា​៤ រាជធានី​ភ្នំពេញ​៕

ចំនួនអ្នកទស្សនា

    20642737

  • ថ្ងៃនេះ5681
  • ម្សិលមិញ12921
  • សប្តាហ៍នេះ5681
  • ខែនេះ200281
  • ឆ្នាំនេះ200281
  • សរុប20642737