ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឯកភាពចំពោះសំណើរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលស្នើឱ្យមានកម្មវិធីជួបជុំរវាង នាយករដ្ឋមន្ត្រី និងតំណាងបណ្តាសារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។
សម្តេចតេជោ បានលើកឡើងថា កម្មវិធីនេះ គឺជាកម្មវិធីល្អ ដែលអាចឱ្យមានការជជែកគ្នារវាងមេដឹកនាំ ជាមួយនឹងអ្នកសារព័ត៌មាន។ សម្តេចតេជោ ថាបើសិនជាមានកម្មវិធីទទួលទានអាហារ និងរាំកម្សាន្តថែមទៀត នឹងរឹតតែល្អ។