ស​មិ​ទ្ឋ​ផល​ថ្មី​លើដី​ចាស់​នាំអោយ​សម្តេច​តេ​ជោ​ជួប​មិត្ត​ភ័ក្តិ​ចាស់ៗ​និង​រំលឹក​អនុស្សាវរីយ៍​

31-March-2016 | ដោយ មែន កំសត់


 
​ត្បូងឃ្មុំ​៖ «​ថ្ងៃនេះ​ខ្ញុំ និង​ភរិយា​បានមក​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អាគារ​សិក្សា​នៃ​វិទ្យាល័យ ដែលជា​ទីតាំង​សាលា​ដែល​ភរិយា​ខ្ញុំ​ធ្លា​ប់រៀន​មុន​សង្គ្រាម​ឆ្នាំ​១៩៧០​។ ជាមួយគ្នានេះ ក៏​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ស្ពានបេតុង​ឆ្លង​ព្រែក​ដែល​នៅ​មិន​ឆ្ងាយ ពី​វិទ្យាល័យ​ផងដែរ​។​ពិតជា​រីករាយ​ដែល​បាន​ជួប​មិត្ត​ភ័ក្តិ​ចាស់ៗ​និង រំលឹក​អនុស្សាវរីយ៍​ពេល​ខ្ញុំ​និង​ភរិយា​បាន​ជួបគ្នា​ដំបូង​កាលពី​នៅ​ក្រមុំ ក​ម្លោះ​។​នេះ​ជាស​មិ​ទ្ឋ​ផល​ថ្មី​លើដី​ចាស់​ដែល​នឹង​ផ្តល់​ផលប្រយោជន៍ សំរាប់​ប្រជាជន ពិសេស​កុមារ​និង​យុវជន​»​។​នេះ​ជាស​ម្តី​របស់​សម្តេច​តេ ជោ ហ៊ុនសែន ក្រោយពី​សម្តេច និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ “​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័ន​ជំនីក​” មួយ​ខ្នង​នៅក្នុង​ឃុំ​ជំនីក ស្រុក​ក្រូចឆ្មា​ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ មីនា ។​

 មកដល់ពេលនេះ ខេត្ត​ត្បូងឃ្មុំ ដែលជា​ខេត្ត​ទើប​បំបែក​ចេញពី​ខេត្តកំពង់ចាម​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​បានផ្តល់​អំណោយ​អគា​សិក្សា​ចំនួន​២៩៧ ខ្នង ស្មើ​១.៤៣០ បន្ទប់ រួមទាំង​ផ្លូវ ស្ពាន​ជាច្រើន​កន្លែង​ផ្សេងទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការបង្កើត​វិទ្យាល័យ​និង​ស​មិ​ទ្ឋ​ផល​ផ្សេងៗ​នៅទីនេះ​គឺ​មិនមែន​ដោយសារតែ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត រៀន​ទីនេះ និង​មាន​ស្រុកកំណើត​នៅទីនេះ​ឬ​ដោយសារ​សម្តេច​ទាំង​ទ្វេ​មាន​អនុស្សា​វ​រី យ៌​នៅទីនេះ​នោះទេ គឺ​សម្តេច​តេ​ជោ បាន​សង​សង់​អាគារ​សិក្សា​ស្ទើរ​គ្រប់​ទីកន្លែង​ដែលជា​តម្រូវការ​ចាំបាច់​នៃ ការអប់រំ​ដល់​កុលបុត្រ កុលធីតា​ខ្មែរ​គ្រប់​ជំនាន់​បាន​សិក្សា​រៀនសូត្រ កុំអោយ​ពួកគេ​អភ័ព្វ​ដូច​សម្តេច​ពីមុន​។​

​នៅទីនេះ​ពីមុន គឺ​មានតែ​វិទ្យាល័យ​តែមួយគត់ តែ​រហូតមកដល់​សព្វ​ថ្ងៃនេះ មាន​ស្ទើរ​គ្រប់កន្លែង​ហើយ​នេះ​ជាការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់ រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​វិ​យ័​អប់រំ​តាម​ទីជនបទ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​បាន​គិតគូរ​តម្លើង​ប្រាក់ខែ​គ្រូបង្រៀន​ដល់​២០០​ដុល្លារ និង​នៅ​ឆ្នាំ​២០១៨ នឹង​ឡើងដល់ ២៥០ ដុល្លារ ហើយ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​គឺ​សម្តេច​តេ​ជោ​នឹង បន្ថែម​ជូន​៥​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ​ដល់​លោកគ្រូ​អ្នកគ្រូ និង​មន្ត្រីរាជការ​យើង​ផងដែរ​។​

​សម្តេច​តេ​ជោ​បាន​ផ្តាំផ្ញើ​ដល់ សិស្សានុសិស្ស​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ​ព្រោះ​បច្ចុប្បន្ននេះ​សាលារៀន គឺ​ស្ថិតនៅ​ជិត​ផ្ទះ​យើង​ហើយ​មិន​ដូច​ពីមុន​នោះទេ​។ ហើយ​ត្រូវតែ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែង​អបាយមុខ​ផ្សេងៗ​។​

 នៅក្នុង​ឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ក៏បានផ្តល់​អំណោយ ជូន​ដល់​លោកយាយ លោកតា​និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​រួមទាំង​ផ្តល់ ម៉ាស៊ីន​កុំព្យូទ័រ​១០​គ្រឿង​,Printer​ចំនួន​២​គ្រឿង​, ម៉ាស៊ីន​កូ​ពី​១​គ្រឿង និង​ម៉ាស៊ីនដេរ​ចំនួន ៥០ គ្រឿង ដល់​សិស្សានុសិស្ស នៃ​វិទ្យាល័យ​នេះ និង​ចុងបញ្ចប់​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ “ វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័ន​ជំនី​ក” ចាប់ពីពេលនេះ​តទៅ​៕

ចំនួនអ្នកទស្សនា

    20642827

  • ថ្ងៃនេះ5771
  • ម្សិលមិញ12921
  • សប្តាហ៍នេះ5771
  • ខែនេះ200371
  • ឆ្នាំនេះ200371
  • សរុប20642827