ហេតុអ្វី​សម្តេច​តេ​ជោ​យក​ថ្ងៃ​៤​មេសា​ជា​ថ្ងៃកំណើត​ផ្លូវការ​

01-April-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖ ​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ ទី​៤ ខែ មេសា ដែលជា​ថ្ងៃកំណើត​មិន​ពិតប្រាកដ តែ​ជា​ថ្ងៃកំណើត​ផ្លូវការ​របស់ខ្ញុំ​ដែល​កំណត់​យក ថ្ងៃ ៤ មេសា ១៩៥១​។​នេះ​ជាការ​បញ្ចេញ​អោយដឹង​នៅក្នុង​ទំព័រ​Facebook​របស់​សម្តេច នាយករដ្ឋមន្ត្រី​នា​ថ្ងៃនេះ​។​

​សម្តេច​តេ​ជោ​បាន​សរសេរ​បន្តទៀតថា​៖ ថ្ងៃកំណើត​ពិតប្រាកដរ​បស់​ខ្ញុំ​គឺ​ថ្ងៃទី ៥ ខែ សីហា ឆ្នាំ​១៩៥២ ត្រូវ​និង ថ្ងៃ អង្គា​រ៍ ១៥ កើត ខែ​ស្រាពណ៍​ឆ្នាំ រោង​ចត្វា​ស័ក ព​.​ស ២៤៩៦​។ តើ​ហេតុអ្វី​បានជា​យក​ថ្ងៃ​៤ មេសា ១៩៥១ ជា​ថ្ងៃកំណើត​ទៅវិញ​? ថ្ងៃ​៤ មេសា ១៩៧០ ខ្ញុំ​ចូលធ្វើ​កងទ័ព​តាម​ការអំពាវនាវ​រប​ស់ សម្តេចព្រះ នរោត្តម សីហនុ​។ ពេលធ្វើការ​ចុះឈ្មោះ ខ្ញុំ​មិន​ចាំ​ថ្ងៃខែ​កំណើត​ខ្លួនឯង ដូចនេះ​ក៏​កំណត់​យក ថ្ងៃ ៤ មេសា ឆ្នាំ​១៩៥២ ជា​ថ្ងៃកំណើត ដើម្បី​ងាយ​ចងចាំ​។ ពេលនោះ​ខុស​ថ្ងៃ ខែ តែ​ត្រូវ​ឆ្នាំ​រហូតដល់​ថ្ងៃ ៨ ខែ មករា ឆ្នាំ​១៩៧៩ ពេល​បង្កើត រដ្ឋាភិបាល ពេលនោះ​បងប្អូន​វាយ​អង្គុលីលេខ​បាន​វាយ​ខុស​ឆ្នាំ ពី​ឆ្នាំ​១៩៥២ មក​ឆ្នាំ​១៩៥១ និង​ផ្សព្វផ្សាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​រួចទៅហើយ​។​

 ក្រោយពេល​ដឹង ខ្ញុំ​សប្បាយចិត្ត​ទៅវិញ​ទេ ព្រោះ​ពេលនោះ​ខ្ញុំ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ក្នុង វ័យ ២៧​ឆ្នាំ គឺ​ក្មេង​ខ្លាំងណាស់ តែបើ​យកតាម​ការ​វាយ​ខុស និង​កើន​បាន​១​ឆ្នាំ​ទៀត​។ ពេលនេះ​ចង់​បន្ថយ​ក៏​មិនបាន​ត្រូវ​រក្សា ថ្ងៃខែ​ឆ្នាំនេះ​តទៅទៀត សំខាន់​ឱ្យតែ​ភរិយា​ខ្ញុំ​ហៅ​ខ្ញុំ​ថា​បង​ទៅបាន​ហើយ កុំឱ្យ​ហៅ​ខ្ញុំ​ថា​តា ទុក​ពាក្យ​តា​ឱ្យ​ចៅ​ហៅ​វិញ​៕

ចំនួនអ្នកទស្សនា

    20643607

  • ថ្ងៃនេះ761
  • ម្សិលមិញ5781
  • សប្តាហ៍នេះ6551
  • ខែនេះ201151
  • ឆ្នាំនេះ201151
  • សរុប20643607