ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ការពីថ្ងៃទី៣១ខែមិនាម្សិលមិញ បានប្រកាសផ្ដល់ឈើដែលរឹបអូសបានទាំងអស់ ជូនក្រសួងអប់រំដើម្បីយកទៅប្រើប្រាស់កសាងសាលារៀន និងអាគារផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសប្រគល់ឈើដែលរឹបអូសពីការកាប់ដោយខុសច្បាប់ទៅឲ្យក្រសួងអប់រំយុវជន និងកីឡា សម្រាប់សាងសង់សាលារៀន»។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ឈើដែលកម្លាំងរបស់នាយឧត្តមសេនីយ៍ សៅ សុខា រឹបអូសបាននារយៈពេលប៉ុន្មានខែមានពី៣ទៅ៤ម៉ឺនម៉ែតគូប។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យតុលាការពន្លឿននីតិវិធី នៅពេលសំណុំរឿងពាក់ព័ន្ធឈើដែលរឹបអូសបាន ដើម្បីយកទៅឲ្យក្រសួងអប់រំ សម្រាប់ប្រើប្រាស់ក្នុងវិស័យអប់រំ៕