សម្តេច​តេ​ជោ​សែន ចូលប្រជុំ​សភា​នៅ​ព្រឹកស្អែក ខណៈ​លោ​ក កឹម សុខា​នៅ​ថៃ​

03-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​០៤ មេសា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​រដ្ឋសភា ដើម្បី​ពិភាក្សា​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៤ ពិសេស​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​សមាជិក រាជរដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន​២៦​រូប ។​

​ដោយឡែក​ប្រភពពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​វិញ​បាន​ឲ្យ ដឹង​ដែរ​ថា សមាជិក​សមាជិកា​រដ្ឋ​សភា​មួយចំនួន​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​ក៍​នឹង ចូលរួម​ប្រជុំ​នៅ​ព្រឹកស្អែក​ដែរ ប៉ុន្តែ​មិន​លើកដៃ​អនុម័ត ចំណែក​លោក កឹម សុខា បាន​ដឹកនាំ​សមាជិក​សមាជិកា​មួយចំនួន​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ តែ​មិនបាន​បញ្ជាក់​ពី​គោលបំណង​នៃ​បេសកកម្ម​នោះទេ ។​
​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​ចុះ​ថ្ងៃទី​៣០ មីនា​បានបញ្ជាក់​ឲ្យ​ដឹងថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​០៤ មេសា ២០១៦ ក្រោម​អធិបតី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា​នោះ​មាន​របៀបវារៈ​សំខាន់​ចំនួន​០៥​រួមមាន ៖
០១- ព្រះរាជសារ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ​ន​រោ​ត្ត​ម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ ។​
០២-​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៥ ។​
០៣-​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​សមាជិក​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល  និង​បំពេញ​បន្ថែមចំនួន​២៦​រូប ។​
០៤-​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​០១​រូប ។​
០៥-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សហជីព ៕


ចំនួនអ្នកទស្សនា

    20643587

  • ថ្ងៃនេះ741
  • ម្សិលមិញ5781
  • សប្តាហ៍នេះ6531
  • ខែនេះ201131
  • ឆ្នាំនេះ201131
  • សរុប20643587