ភ្នំពេញ៖ ទន្ទឹមនឹងសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២ ខែមេសានេះអំពីកំណើននៃកម្រិតជាតិស្លែដែលធ្វើឲ្យទឹកសមុទ្រនៅ ខេត្តកែប មានពណ៌បៃតងដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកែប សូមផ្អាកទទួលទានគ្រឿងសមុទ្រ និងចុះងូចទឹកសមុទ្រ នៅពេលដែលក្រសួងជំនាញសិក្សាពិនិត្យស្រាវជ្រាវលំអិតអំពីបញ្ហា និងផលប៉ះពាល់សុខភាពរួចរាល់ហើយ គឺនឹងជូនដំណឹងដល់បងប្អូននៅពេលក្រោយ។សម្តេចតេជោ បានបន្តថា៖ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ហើយសូមជួយប្រាប់ជាបន្តដល់បងប្អូនដែលគ្មាន Facebook ឬមិនបានទទួលព័ត៌មាននេះអោយបានដឹងគ្រប់ៗគ្នាផង៕