ព្រឹក​នេះ រដ្ឋសភា​បើក​សម័យប្រជុំ​នូវ​របៀបវារៈ​សំខាន់ៗ​ចំនួន​៥

04-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​០៤ មេសា ២០១៦ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ប្រជុំ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៥ ពិសេស​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​សមាជិក​រា​ជ រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន​២៦​រូប ។​

​ក្នុង​កិច្ចប្រជុំ​នេះ ក្រោម​អធិបតីភាព​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​សមាជិក​ចូលរួម​ទាំងអស់​សរុប​ចំនួន​១០៨​រូប ។ គណបក្ស​ប្រជាជន​កម្ពុជា​៦៨​រូប និង​សង្គ្រោះ​ជាតិ​៤០​រូប ដោយ​មិនមាន​វត្តមាន​របស់លោក​កឹម សុខា ទេ ៕

ចំនួនអ្នកទស្សនា

    20643767

  • ថ្ងៃនេះ921
  • ម្សិលមិញ5781
  • សប្តាហ៍នេះ6711
  • ខែនេះ201311
  • ឆ្នាំនេះ201311
  • សរុប20643767