ថ្ងៃនេះ​ជា​ខួបកំណើត ផ្លូវការ​របស់​សម្តេច​តេ​ជោ​

04-April-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖  ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា​នេះ​បាន​សរសេរ​បង្ហោះ​ក្នុង​Facebook​ថា​ថ្ងៃនេះ​ជា​ខួបកំណើត មិន​ពិត​របស់​សម្តេច តែ​ជា​ថ្ងៃ​ខួបកំណើត​ផ្លូវការ ហើយក៏​ជា​ថ្ងៃ​ខួប​លើក​ទី​៤៦​ឆ្នាំ (៤ មេសា​១៩៧០-៤ មេសា ២០១៦) ដែល​សម្តេច​បាន​លះបង់​ការសិក្សា ចូល​បម្រើកងទ័ព តាម​ការអំពាវនាវរ​បស់​សម្តេចព្រះ​នរោត្តម សីហនុ ដើម្បី​តស៊ូ​ប្រឆាំង​រដ្ឋប្រហារ​ខុសច្បាប់​និង​ការឈ្លានពាន​របស់​បរ​ទេស​។

​សម្តេច​បាន​សរសេរ​ដូច្នេះ​ថា​"​ថ្ងៃនេះ ជា​ថ្ងៃ​ខួបកំណើត​មិន​ពិត តែ​ជា​ថ្ងៃ​ខួបកំណើត​ផ្លូវការ​របស់ខ្ញុំ​។ អ្វីដែល​សំខាន់​សំរាប់​ខ្ញុំ​នា​ថ្ងៃ ៤​មេសា​នេះ គឺជា​ថ្ងៃ​ដែល​ខ្ញុំ​បានសំរេច​ចិត្ត​ដើរ​តាម​ការអំពាវនាវ​រប​ស់ សម្តេចព្រះ​នរោត្តម សីហនុ ដើម្បី​តស៊ូ​ប្រឆាំង​ពួក​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការឈ្លានពាន​របស់​បរ​ទេស​។​

៥ ឆ្នាំមុន ខ្ញុំ​បែក​ពី​ឪពុក ម្តាយ បងប្អូន​ដោយ​ដៃ​កាន់​សៀវភៅ ប៊ិច ដើម្បី​ការរៀនសូត្រ តែ​លើក​នេះ​ខ្ញុំ​ចាក​ចេញទៅ​ជាមួយ​ការតាំង​ចិត្ត​កាន់​អាវុធ​ដើម្បី​ធ្វើ ការប្រយុទ្ធ​។ ថ្ងៃនេះ គឺជា​ខួប​លើក​ទី​៤៦​ឆ្នាំ​នៃ​ការផ្ទេរ​ជីវភាព​ពី​យុវ​សិស្ស​ម្នាក់​មកជា យុទ្ធជន​ម្នាក់ (៤ មេសា​១៩៧០-៤ មេសា ២០១៦)​។ ពេលនោះ​ខ្ញុំ​ទើប​មាន​អាយុ​១៨​ឆ្នាំ ខ្ញុំ​គួរតែ​មានឱកាស​បន្ត​ការសិក្សា ឬ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ តែ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការឈ្លានពាន​របស់​បរ​ទេស​បានដាក់​ប្រជាជន​កម្ពុជា ទៅជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម ដែល​គ្មាន​ផ្លូវ​ទី​៣​សំរាប់​ការជ្រើសរើស​នោះឡើយ​"​។​

​សម្តេច​បាន បន្តថា​៖"​តើ​ជា​កំហុស​អ្នកណា​ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​សង្គ្រាម និង​បន្ទាប់មក​មាន​របប ប៉ុល ពត​? កំហុស​របស់​អ្នកនយោបាយ​មួយ​នាក់​ឬមួយ​ក្រុម​នាពេល​នោះបាន​ធ្វើឱ្យ​កម្ពុជា ចាក​ចេញពី​សន្តិភាព​ម​ក​កាន់​សង្គ្រាម​វិនាសកម្ម និង​បន្ទាប់មក​កើតមាន​រប​ប​ប្រល័យពូជសាសន៍​ប៉ុលពត​។​​យើង​ត្រូវ​រួមគ្នា​រក្សា​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក​នេះ​ឱ្យបាន​គង់វង្ស​តរៀង​ទៅ​"៕

ចំនួនអ្នកទស្សនា

    20643747

  • ថ្ងៃនេះ901
  • ម្សិលមិញ5781
  • សប្តាហ៍នេះ6691
  • ខែនេះ201291
  • ឆ្នាំនេះ201291
  • សរុប20643747