សម្ដេច ហ៊ុន សែន ​ព្រមាន​ដកតំណែង​ប្រធាន​ន​មន្ទីរ​សាធារណៈ​ការដឹកជញ្ជូន រាជធានី​ភ្នំពេញ​

05-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​រដ្ឋបាល​សាលា ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី០​៥​ ខែមេសា ​នេះ​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា​ ជាថ្មី​បញ្ហា​នៅក្នុង​ រាជធានី​ភ្នំពេញ ​មាន​បី​ចំណុច គឺ​បញ្ហា​កកស្ទះ​ចរាចរណ៍ បញ្ហា​ស្ទះលូ និង​បញ្ហា​សំរាម​។ ប្រមុខ​រដ្ឋាភិបាល​ដែល​ទទួលស្គាល់ថា ការ​សាងសង់​ផ្លូវថ្នល់​នាពេល​បច្ចុប្បន្ននេះ​កំពុងមាន​ការរីកចម្រើន​នេះ បានដាក់​ការងឿងឆ្ងល់​ដែរ​ថា ៖ មូលហេតុ​បានជា​ផ្លូវ​ចេះតែ​សាងសង់ តែ ​ហេតុអ្វី​ពេល​ខូច​ផ្លូវ​អត់​មាន​អ្នក​ជួសជុល​វិញ​។​

​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​រិះគន់​ចំៗ​លើ​ប្រធាន ​និង​ អនុប្រធាន​សាធារណៈ​ការដឹកជញ្ជូន រាជធានី​ភ្នំពេញ និង​អភិបាល​ខ័​ណ្ឌមួយចំនួន ថា៖ ​មិនដែល​យក​ភ្នែក​មើល​លើ​បញ្ហា​ផ្លូវ​ទេ «​ទៅណា​អស់​ទៅ​»​

 សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ត​រិះគន់ ចំៗ ​លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណៈការ ដឹកជញ្ជូន ​រាជធានី​ថា៖ តាំងពី​រូបលោក សាំ ពិសិដ្ឋ ចូលកាន់តំណែង​នេះ​មក បញ្ហា​ខូច​ផ្លូវថ្នល់​កើតឡើង​គ្រប់កន្លែង​ហើយ តែ​គ្មាន​ការជួសជុល​វិញ​ឲ្យ​បានល្អ​ឡើយ ដោយ​លោក បាន​ប្រៀប​ធៀប លោក សាំ ពិសិដ្ឋ  ដូចជា ធនញ្ជ័យ ថា ៖«​តិច​ឲ្យ​ទៅ​មើលផ្លូវ មើល​មែន​!​តិច​នាយករដ្ឋមន្ត្រី​គាត់​ប្រាប់​ឲ្យ​អញ​មើលផ្លូវ​តើ ត្រង់​ខូច​ប៉ុន្មាន​អញ​មិនដឹង​»សូមលោកពិនិត្យមើលឡើងវិញ បើមិនចង់អស់តំណែង៕

ចំនួនអ្នកទស្សនា

    20644137

  • ថ្ងៃនេះ1291
  • ម្សិលមិញ5781
  • សប្តាហ៍នេះ7081
  • ខែនេះ201681
  • ឆ្នាំនេះ201681
  • សរុប20644137