សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រី​អសកម្ម​ក្នុង​ការផ្តល់​សេវាសាធារណៈ

05-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​លើកឡើងថា មន្ត្រី​មួយចំនួន ដែល​នាំ​ឲ្យ​ភាព​អសកម្ម​នៅក្នុង​ការផ្តល់​សេវាសាធារណៈ​អាចជា​អ្នក​ដែលមាន​និន្នាការ​បម្រើ​បក្ស​ក្រៅ​រដ្ឋាភិបាល ហើយ​សម្តេច​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រី​អសកម្ម​នោះ ជៀសវាង​ការបង្ក​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​មន្ត្រី​រាជរដ្ឋាភិបាល​ទាំងមូល​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី នៃ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ក្នុងចំណោម​មន្ត្រី ៣​ទៅ​៤​ពាន់​នាក់ មាន​មន្ត្រី​ខិលខូច​តែ ៤​ទៅ​៥​នាក់​ប៉ុណ្ណោះ ហើយ​តាម​ដឹង​មន្ត្រី​នោះ គឺ​មក​បក្សនយោបាយ​ផ្សេង​»​។​
​បើទោះបីជា​យ៉ាងណា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ កុំ​បង្ក​ឲ្យ​មាន​ភាព​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕

ចំនួនអ្នកទស្សនា

    20644177

  • ថ្ងៃនេះ1331
  • ម្សិលមិញ5781
  • សប្តាហ៍នេះ7121
  • ខែនេះ201721
  • ឆ្នាំនេះ201721
  • សរុប20644177