សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ពេល​១០០​ថ្ងៃ កែទម្រង់​សេវា​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ឲ្យ​លេចធ្លោ​

07-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កែទម្រង់​សេវា​សាធារណការ និង​ដឹកជញ្ជូន​ឲ្យ​បាន​លេចធ្លោ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល ១០០​ថ្ងៃ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បញ្ហា​លើ​វិ​ស័ យ​សាធារណការ និង​ដឹកជញ្ជូន​នេះ ធ្វើ​ឲ្យ​សម្តេច​ឈឺក្បាល​ខ្លាំង​។​

​នៅក្នុង​ពិធី​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦​នេះ ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា រូបលោក​ទទួលបាន​អនុសាសន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ធ្វើការ​កែទម្រង់​លើ​ការផ្តល់សេវា សាធារណការ និង​ដឹកជញ្ជូន ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លេចធ្លោ ដើម្បី​បង្ហាញ​ពី​ប្រសិទ្ធភាព នៃ​ការរុះរើ​គណរដ្ឋមន្ត្រី​របស់​សម្តេច​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែង​ដូច្នេះ «​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍​ម​ក​ខ្ញុំ ថា​ឲ្យ​ខ្ញុំ​រៀបចំ​កម្មវិធី ១០០​ថ្ងៃ សូម ជម្រាប​ថា ១០០​ថ្ងៃ​គត់ ដើម្បី​ធ្វើ​ការងារ​នេះ ការកែទម្រង់​សេវាសាធារណៈ​ជូនទៅ​ប្រជាពលរដ្ឋ​ឲ្យ​លេចធ្លោ​ឡើង ដើម្បី​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ទទួលស្គាល់ថា ការរៀបចំ​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​នេះ ជាការ​រៀបចំ ដ៏​ត្រឹមត្រូវ​»​។​

​រដ្ឋមន្ត្រី​ដែល​ធ្លាប់​ទទួលបាន​ប្រជាប្រិយភាព​ក្នុងការ​ធ្វើកំណែទម្រង់​នៅ​ក្រសួងពាណិជ្ជកម្ម​រយៈពេល​ជាង ២​ឆ្នាំ​មកនេះ បាន​ថ្លែងថា  ការធ្វើកំណែទម្រង់​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​ប្រសិទ្ធភាព​មិនអាច​ពឹង​លើ​រូប​តែម្នាក់ឯង​បាន​នោះឡើយ ត្រូវ​មានការ ចូលរួម​សហការគ្នា​សាមគ្គី​គ្នា​រវាង​មន្ត្រី​ក្នុង​ក្រសួង​ទាំងអស់ ទើប​សម្រេចបាន​នូវ​ជោគជ័យ​ជូន​ជាតិ ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ទទូច​ឲ្យ​មន្ត្រី​ចូលរួម​សហការ​ជាមួយ​រូបលោក ដើម្បី​សម្រេច​ជោគជ័យ​រួម​។ បើទោះបី​ការធ្វើ​កំណែ ទម្រង់​នេះ​មាន​ភាពលំបាក​យ៉ាងណាក្តី ឯកឧត្តម ស៊ុន ចាន់ថុល បាន​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សា  ធា​រណការ និង​ដឹកជញ្ជូន បាន​កាន់តែ​ល្អប្រសើរ​៕

ចំនួនអ្នកទស្សនា

    20644717

  • ថ្ងៃនេះ1871
  • ម្សិលមិញ5781
  • សប្តាហ៍នេះ7661
  • ខែនេះ202261
  • ឆ្នាំនេះ202261
  • សរុប20644717