ACU ប្រកាសថា ឯកឧត្តម ស៊ុត ឌី​ណា មាន​លុយ​ប្រមាណ ៧.២​លាន​ដុល្លារ និង​មាស​១២,៧៤​គីឡូក្រាម

07-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសថា ឯកឧត្តម ស៊ុត ឌី​ណា ដែល​អ្នកលេង​បណ្តាញ សង្គម Facebook ឱ្យ​ងារ​ថា​ជា​អគ្គរាជទូត​ក្រីក្រ​នោះ ត្រូវបាន​ACU​រកឃើញថា មាន​លុយ​៧,២​លាន​ដុល្លា​អាមេរិក និង​មាន​មាស​១២,៧៤​គីឡូក្រាម​។​
​ឯកឧត្តម ស៊ុត ឌី​ណា ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​ចូលប្រជុំ​នៅក្នុង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ACU ក៏បាន​សាកសួរ​ឯកឧត្តម ស៊ុត ឌី​ណា រយៈពេល​២​ថ្ងៃ ផងដែរ​។​

​សេចក្តីប្រកាស​របស់ ACU បាន​បញ្ជាក់ថា «​អ​.​ប​.​ព មើលឃើញថា មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​កសាង​សំណុំបែបបទ​បញ្ជូន ឯកឧត្តម ស៊ុត ឌី​ណា ទៅ​តុលាការ​តាមច្បាប់​ជា​ធរមាន​។​... អាស្រ័យ​ដោយពេល​វេលា កសាង​បែ​បទ​មានតែ ៤៨​ម៉ោង អ​.​ប​.​ព សម្រេច​កសាង​សំណុំរឿង​ប្រមូលផ្តុំ​លើ​២​បទល្មើស​សិន​»​។​

ចំនួនអ្នកទស្សនា

    20644667

  • ថ្ងៃនេះ1821
  • ម្សិលមិញ5781
  • សប្តាហ៍នេះ7611
  • ខែនេះ202211
  • ឆ្នាំនេះ202211
  • សរុប20644667