សម្តេច​តេ​ជោ​៖ ប្រជាពលរដ្ឋ ត្រូវ​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងពេល​បុណ្យចូលឆ្នាំថ្មី

07-April-2016 | ដោយ មែន កំសត់


​កណ្តាល​៖  នៅក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មហា​កុ​ដិ «​តេ​ជោ​រ៉ានី​រតនៈ​»នៅ​វ ត្ត​ប្រជុំ​នទី ហៅ​ក្រពើ​ហា នៅ​ក្រុង​តាខ្មៅ​នា​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា៖ ពេល​ចូលឆ្នាំ ជា​ពេល​សប្បាយរីករាយ មិនគួរ​បាត់បង់​ជីវិត ឬ​ទៅ នៅក្នុង​មន្ទីរពេទ្យ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ ទាំងមូល​កើតទុក្ខ​នោះទេ​។​

​គ្រា​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ នឹង​ឈានចូល​មកដល់ ​នៅ ៦​ថ្ងៃ​ខាងមុខ​ទៀត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ក្រើនរំលឹក និង​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ត្រូវបាន​មាន​ស្មារតី​ខ្ពស់​ក្នុងការ​បើកបរ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេង ដែល​នាំមក​នូវ​ភាព​សោគសៅ និង​ខកខាន​កម្មវិធី​ជួបជុំ​សប្បាយ​ជាមួយ​ក្រុមគ្រួសារ និង​សាច់ញាតិ​។​

​សម្តេច​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ «​យើង​ចូលឆ្នាំ គួរតែ​សប្បាយ មិនគួរ​ពេល​ចូលឆ្នាំ​បាត់បង់​ជីវិត ហើយ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ទាំងមូល​មិនបាន​ចូលឆ្នាំ បែរជា​ធ្វើបុណ្យ​ខ្មោច​ទេ​។ យើង​ចូលឆ្នាំ គួរតែ​សប្បាយ មិនគួរ​ទៅ​នៅក្នុង​មន្ទីរពេទ្យ ដែល​គេ​កំពុង​ជួយសង្គ្រោះ ដោយ សារ​គ្រោះថ្នាក់​ចរាចរ ការធ្វេសប្រហែស ដោយ​មិន​គោរព​ជីវិត​ខ្លួនឯង និង​ជីវិត​អ្នកដទៃ​នោះទេ​។ សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​យើង មេត្តា​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយមាន​ការយោគយល់​គ្នា ហើយ​កុំ​ពិសារ​គ្រឿង​ស្រវឹង នៅក្នុងពេល​បើកបរ​មិន​ថា​ម៉ូតូ ឬ​ឡាន​នោះទេ​»​។​

​ក្នុងឱកាស​នោះ​សម្តេច​បាន​អំពាវនាវ​ដល់​រថយន្ត​តាក់ស៊ី រថយន្តឈ្នួល​សូម មេត្តា​កុំ​តម្លើងថ្លៃ​ឲ្យ​សោះ ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​កម្មករ​កម្ម​ការ​នី​រោងចក្រ​បាន​ទៅ​លែង​ផ្ទះ​បាន​សល់​ថវិកា​ធ្វើបុណ្យ​ទាន​ផង និង​ស្នើ​សូម​ដល់​សមត្ថកិច្ច​អាជ្ញាធរ មេត្តា​ពិនិត្យ​ហើយ​បង្កា​ទប់ស្កាត់​មិន​ឲ្យ​មាន​លេងល្បែ្ង​ជះ​ទឹក លាបម្សៅ បណ្ដាល​ឲ្យ​ខូច​ប្រពៃណី ជាតិខ្មែរ​សណ្ដាប់ធ្នាប់ និង​គួរតែ​លេងល្បែង ប្រជាប្រិយ បោះអង្គញ់ ទាញព្រ័ត្រ ចោល​ឈូង តែ​ហាម​ល្បែងស៊ីសង​គ្រប់​ប្រភេទ បើ​មាន​អាជ្ញាធរ​ត្រូវមាន​វិធានការ​បង្ក្រាប​ជាបន្ទាន់​៕

ចំនួនអ្នកទស្សនា

    20644737

  • ថ្ងៃនេះ1891
  • ម្សិលមិញ5781
  • សប្តាហ៍នេះ7681
  • ខែនេះ202281
  • ឆ្នាំនេះ202281
  • សរុប20644737