អ្នកដំណើរ​រិះគន់ ក្រុមហ៊ុន​សាងសង់​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ​ថា រៀបចំ​ការដ្ឋាន​គ្មាន​ស្តង់ដារ​បច្ចេកទេស​

08-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ ក្នុង​លិខិត​របស់​មិត្ត​អ្នកអាន​បាន​លើកឡើងថា ក្រុមហ៊ុន​ដែល​ទទួល​បានការ​ម៉ៅការ សាងសង់​ស្ពាន​អាកាស​នេះ ហាក់ដូច​មិន​ព​ន្លឿ​ន​នូវ​ការសាងសង់​សោះ ឃើញ​នៅ​ដដែល គ្មាន​ការប្រែប្រួល​អ្វី​នោះទេ គ្រាន់តែ​ឃើញ​មានការ​កាយ​ដី ពង្រីក​ចឹ​ញ្ចើ​ម​ផ្លូវ និង​ដាក់​ថ្ម​សង្កត់​គ្រឹះ ចាប់តាំងពី​បើក​ការដ្ឋាន​តាំងពី ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦​មក​។

​មិត្ត​អ្នកអាន​លើកឡើងថា ក្រុមហ៊ុន​ដែល​ទទួលបាន​ការសង់​សង់ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នេះ ហាក់​មិនមែនជា​ក្រុមហ៊ុន ដែល​សាងសង់ ស្ពាន​អាកាស ក្នុង​រាជធានី​ភ្នំពេញ ពីមុនៗ​នោះទេ ព្រោះ​ក្រុមហ៊ុន​សាងសង់​ពីមុន គេ​មានបទពិសោធន៍ ដោយ​ចេះ​រៀបចំ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ រួមទាំង​សម្រួល និង​រៀបចំ​ការធ្វើ​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ​ប្រកប ដោយ​របៀបរៀបរយ​ល្អ​ណាស់ មិន​ដូច​ក្រុមហ៊ុន​នេះ​ទេ គឺ​ដូចជា​គ្មាន​បទពិសោធន៍ ធ្វើ​ស្ពាន​អាកាស​សោះឡើយ​។​
​ជាមួយគ្នានេះ អ្នកដំណើរ​បានស្នើ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញឯកឧត្តម ប៉ា សុជាតិ​វង្ស ពិនិត្យឡើងវិញ នូវ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នេះ ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន គោរព​គោល​ការ​បទដ្ឋាន​សាងសង់ និង​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​៕

ចំនួនអ្នកទស្សនា

    20645327

  • ថ្ងៃនេះ2481
  • ម្សិលមិញ5781
  • សប្តាហ៍នេះ8271
  • ខែនេះ202871
  • ឆ្នាំនេះ202871
  • សរុប20645327