ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជូនពរ​ឆ្នាំ​ថ្មី ដល់​អគ្គស្នងការ​នគ​របាល​ជាតិ និង​កងកម្លាំង​នគរបាល​ទូទាំងប្រទេស​

08-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​0៨ ខែមេសា ឆ្នាំ​២០១៦ នៅ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានទទួល​ជួប ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា រួម​និង​ប្រតិភូ​អមដំណើរ ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី ប្រពៃណី ជាតិខ្មែរ ដល់​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន នគរបាលជាតិ និង​កង កម្លាំង នគរបាល​ទូទាំងប្រទេស​។​

​ក្នុងជំនួប​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងនាម ថ្នាក់ដឹកនាំ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ព្រមទាំង នាយ នាយរង និង​ពល​នគរបាល​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ស្រឡាញ់ រាប់អាន​គ្នា រវាង​រដ្ឋាភិបាល​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា ប្រជាពលរដ្ឋ​ផងដែរ​។ ឯកឧត្តម បន្តថា ជា​រៀងរាល់ឆ្នាំ កម្ពុជា និង​ស្ថានទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ធ្វើ​ពិធី ជូនពរ​ឆ្នាំ​ថ្នី ឲ្យ​គ្នា​ទៅវិញទៅមក នេះ​សម្តែង​ចេញ​ឲ្យ​ឃើញ​នូវ​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​មានប្រសាសន៍ ទៀតថា កម្ពុជា​-​វៀតណាម គឺជា​ប្រទេស​មាន​ភូមិ​ផង​របង​ជាមួយគ្នា និយាយ​ជារួម​ប្រទេស​យើង​ទាំងពីរ​មិនអាច​ខ្វះ​គ្នា​បាន​នោះទេ និង​និយាយ​ដោយឡែក គឺ​កិច្ចសហប្រតិបត្តិការ និង​ការរួម គ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ដើម្បី​ឲ្យ​មាន​សុខ​សុវត្ថិភាព និង​ការអភិវឌ្ឍ​។ ឯកឧត្តម បន្តថា កន្លងមក ស្ថានទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា តែងតែ​សហការគ្នា​ល្អជា​មួយ​នគរបាលជាតិ​កម្ពុជា ក្នុងការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ និង​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ជូនពរ ដល់ ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូត នៃ​សាធារណៈរដ្ឋ​សង្គម និយម​វៀតណាម ប្រចាំ​ព្រះរាជា​ណា​ច ក្រ​កម្ពុជា រួម​នឹង​ប្រតិភូ អមដំណើរ ឲ្យ​ទទួលបាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុងឱកាស​ដែល​បំពេញបេសកកម្ម​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នោះដែរ ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា បាន​មានប្រសាសន៍​ជូនពរ ក្នុងឱកាស​បុណ្យចូលឆ្នាំ ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំវក អត្ថ​ស័ក ព​.​ស ២៥៦០ ដែល​នឹង​ឈាន ចូលមក​ដល់ នាពេល​ឆាប់ៗ​ខាងមុខនេះ ឯកឧត្តម សូម​គោរព​ជូនពរ ដល់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ថ្នាក់ដឹកនាំ​ទាំងអស់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ព្រមទាំង​កងកម្លាំង​នគរបាល ទូទាំងប្រទេស សូម ទទួលបាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន និង​សម្រេច​ជោគជ័យ គ្រប់​ភារកិច្ច ដែល​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់ ជូន ៕

ចំនួនអ្នកទស្សនា

    20645297

  • ថ្ងៃនេះ2451
  • ម្សិលមិញ5781
  • សប្តាហ៍នេះ8241
  • ខែនេះ202841
  • ឆ្នាំនេះ202841
  • សរុប20645297