ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសបុកសម្ដេចថា៖ បងប្អូនដែលរងគ្រោះដោយសារភ្លើងឆេះផ្សារនៅខេត្តស្ទឹងត្រែងជាទីស្រឡាញ់។ ខ្ញុំសូមចូលរួមចែករំលែកនូវការលំបាក ដែលបងប្អូនបានជួបប្រទះ។ ខ្ញុំបានបញ្ជាឱ្យអភិបាលខេត្តធ្វើការរៀបចំសម្រួលការងារសំរាប់បងប្អូនក្នុងដំណាក់ការដំបូង។ម៉ោង៥ ក្បែរភ្លឺនេះ ខ្ញុំបានបញ្ជាទៅនាយឧត្តមសេនីយ ខ្វាន់ ស៊ាម អគ្គបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងវិស្វកម្មបញ្ជូនកម្លាំងចុះសិក្សាសំរាប់សាងសង់ឡើងវិញ។
សម្ដេចបានបន្តទៀតផងដែរថា៖ ខ្ញុំធានាចំពោះបងប្អូនថា ខ្ញុំនឹងចលនាគ្នាដើម្បីកសាងផ្សារនេះឡើងវិញជូនបងប្អូនដោយកងវិស្វកម្មកងទ័ពនៅក្នុងពេលឆាប់បំផុត៕