សម្តេច​តេ​ជោ ហ៊ុន សែន​៖ ថ្ងៃទី​១៦ ខែមេសា​ខាងមុខនេះ ជា​ខួប​លើក​ទី​៤១ នៃ​ការ​ធ្លាក់ខ្លួន​ពិការភ្នែក​របស់ខ្ញុំ​

11-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ ជា​ថ្ងៃ​ខួប​លើក​ទី​៤១​ឆ្នាំ (១៦ មេសា​១៩៧៥-១៦ មេសា ២០១៦) នៃ​ការ​ធ្លាក់ខ្លួន​ពិការភ្នែក​របស់​សម្តេច បន្ទាប់ពី​សម្រេចចិត្ត​ដើរ​តាម សម្តេចព្រះ​នរោត្តម សីហនុ ប្រឆាំង​រដ្ឋប្រហារ​ខុសច្បាប់​របស់​ពួក លន់ នល់ និ​ងាករ​ឈ្លានពាន​របស់​កងទ័ព​អាមេរិក និង​វៀតណាម​ខាងត្បូង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​តាមរយៈ Facebook របស់​សម្តេច​ថា «​ក្រោយ​ម៉ោង​៦​ព្រឹក ថ្ងៃ​១៦ មេសា ១៩៧៥ ខ្ញុំ​ត្រូវរបួស​ជា​លើក​ទី​៥ និង​ជា​លើកចុងក្រោយ នៃ​ការប្រយុទ្ធ​១០៥ លើក​ក្នុង​រយៈពេល​សង្គ្រាម​៥​ឆ្នាំ ១៩៧០ ដល់​១៩៧៥​។ ខ្ញុំ​សន្លប់​ពីថ្ងៃ​១៦ មេសា រហូត​ថ្ងៃ ២១​មេសា​។ ខ្ញុំ​ពិតជា​ឈឺចាប់​ខ្លាំងណាស់ ហើយ​ពាក្យ​ខិតខំ​ការពារ ឱ្យ​ដូច​ការពារ​ប្រ​ស្រី​ភ្នែក មិនមែនជា​ភាសា​ដែល​ខ្ញុំ​ត្រូវ​និយាយ​ទៀត​ទេ ព្រោះ​ខ្ញុំ​បាត់បង់​ប្រ​ស្រី​ភ្នែក​ខ្លួនឯង​រួចទៅហើយ​»​។​

​សម្តេច​តេ​ជោ បាន​រៀបរាប់​ទៀតថា «​ក្នុងដំណាក់កាល​ព្យាបាល គ្រូពេទ្យ​តម្រូវ​ឲ្យ​វះ​យក​គ្រាប់ភ្នែក​ខ្ញុំ​ចេញ ដោយ​មិនមាន​ថ្នាំ​សណ្ដំ និង​ថ្នាំស្ពឹក​គ្រប់គ្រាន់ (​ឈឺ​ខ្លាំងណាស់​)​។ ក្រៅ​ពឺ​ឈឺចាប់​ដោយសារ​របួស នូវមាន​ការឈឺចាប់​ខាង​ផ្លូវចិត្ត​ថែមទៀត នោះ​គឺ​ការទទួល​ព័ត៌មាន​ខុស​ថា គ្រូពេទ្យ​ក្រមុំ រ៉ានី បាន​រៀបការ​ជាមួយ​បុរស​ផ្សេង​រួចទៅហើយ​។ កំហឹង​លើ​រឿងនេះ ខ្ញុំ​គ្រប់គ្រង​លើ​ខ្លួនឯង​លែង​បាន​ហើយ​។ ខ្ញុំ​ជេរ រ៉ានី តាមចិត្ត​ខ្ញុំ​ចង់​ជេរ ឬ​ជេរ​ខ្សឹប​ព្រោះ​គាត់​មិន​នៅ​ជិត​ខ្ញុំ​ឯណា​»​។​

​សម្តេច​បាន​សរសេរ​ទៀតថា «​ក្រោយពី​ដឹង​រឿង​ពិត​ថា រ៉ានី មិនទាន់​រៀបការ ហើយ​នៅតែ​ស្រឡាញ់​ខ្ញុំ ទោះ​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ​ក៏ដោយ​ខ្ញុំ​ពិត ជា​សប្បាយចិត្ត​ខ្លាំងណាស់​។ បន្ទាប់មក ខ្ញុំ​បានទទួល​ព័ត៌មាន​មួយទៀត​ថា ឪពុកម្តាយ​របស់ខ្ញុំ​ត្រូវបាន​គេ​ជំលៀស ចេញពី​ភូមិកំណើត​ទៅកាន់​តំបន់​ថ្មី ដែល​ត្រូវ​លត់​ដំ ព្រោះ​ឪពុក​របស់ខ្ញុំ​ជា​អ្នក​ជាប់​និន្នាការ​នយោបាយ ពី​សង្គមរាស្ត្រនិយម ដោយ​គាត់​ធ្លាប់ធ្វើ​មេកង​ជីវពល​ឃុំ​មុន​ឆ្នាំ​១៩៧០​។ ព័ត៌មាន​នេះ​បាន​ជំរុញ​ឱ្យ​ខ្ញុំ​រៀបចំ​ផែនការ​តស៊ូ​វាយ ប៉ុល ពត តាំងពី​ខ្ញុំ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មកម្ល៉េះ​»

ចំនួនអ្នកទស្សនា

    20645837

  • ថ្ងៃនេះ2991
  • ម្សិលមិញ5781
  • សប្តាហ៍នេះ8781
  • ខែនេះ203381
  • ឆ្នាំនេះ203381
  • សរុប20645837