សម្តេច​តេ​ជោ​៖ ចូលឆ្នាំ​ខ្មែរ​គេ​ជេរ ប៉ុន្តែ​យើង​រាំ ញី​កែងជើង​!

19-April-2016 | ដោយ មែន កំសត់


​ព្រះវិហារ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​រិះគន់​អ្នកនយោបាយ​ប្រឆាំង ដែល​បាន​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា តាម​បណ្តា​សង្គម Facebook ដោយ​មិន​គិតពី​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​។ សម្តេច​ថា សម្តេច​មិន​ចាប់អារម្មណ៍​ទេ ហើយ​នាំ​ប្រជាពលរដ្ឋ​សប្បាយរីករាយ ដោយ​រាំ​បទ «​ញី​កែងជើង​»​។​
​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស្ករស​កៀប​ទឹកអំពៅ​តម្លៃ​៣៦០​លាន​ដុល្លារ នៅ​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​អ្នកនយោបាយ​ខ្លះ គេ​លេង​ដោយ​មិន​គិតថា​ចូលឆ្នាំ ឬ​មិន​ចូលឆ្នាំ​ទេ ជេរ​ងាប់​»​។ សម្តេច​បាន​បន្ថែមថា «​គួរតែរៀបចំ​ឱ្យគេ​ចូលឆ្នាំ​សប្បាយ ប៉ុន្តែ​ចូលឆ្នាំ​គិតតែ​ពី​ជេរ​រហូត​ហើយ អានេះ ប៉ុន្តែ​យើង​អត់​មាន​ខ្វល់​ទេ “​ញី​កែងជើង​!”»៕

ចំនួនអ្នកទស្សនា

    20646297

  • ថ្ងៃនេះ3451
  • ម្សិលមិញ5781
  • សប្តាហ៍នេះ9241
  • ខែនេះ203841
  • ឆ្នាំនេះ203841
  • សរុប20646297