អាថ៌កំបាំងនិងមូលហេតុដែលទឹកសមុទ្រនៅ ខេត្តកែបប្រែជាពណ៌បៃតងនាពេលថ្មីៗកន្លងទៅនេះត្រូវបានទម្លាយចេញ តាមរយៈឯកសារមួយចំនួន និងប្រភពពីប្រជានេសាទដែលបាន ដាក់ការសង្ស័យស្តីពីការចិញ្ចឹមសាកល្បងនូវប្រភេទខ្យងហូលលើទំហំ ផ្ទៃសមុទ្រ១០ហិកតាស្ថិត ក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរដែលអាជ្ញាធរខេត្តនេះអនុញ្ញាតឱ្យក្រុមហ៊ុនមួយធ្វើ អា ជីវកម្មរយៈពេលជាងមួយឆ្នាំមកហើយ។
ទីតាំងនោះមានស្មៅ សមុទ្របីប្រភេទដើម្បីប្រមូលផលចំពោះខ្យងហូលនេះម្ចាស់អាជីវកម្ម តែងប្រើរនាស់ដែលអូសទាញដោយគ្រឿងម៉ាស៊ីនទើបបណ្តាលឱ្យសត្វសមុទ្រ អន្ទង់បង្គាក្តាមនិងត្រីប្រភេទតូចៗរងការប៉ះពាល់រហូតឈានដល់ងាប់ អណ្តែតស្អុយលើទឹក។ចំណែកឯស្មៅសមុទ្រទាំងឡាយទោះបីបានក្រាបឬកប់ ក្នុងបាតសមុទ្រជម្រៅប៉ុនណាក៏ត្រូវដាច់ដោចរួចរលួយដែលអាចកែប្រែទឹក ពីធម្មតាទៅជាពណ៌បែតងហើយបានបង្កការភ្ញាក់ផ្អើល និងខូចខាតប្រយោជន៍ប្រជាពលរដ្ឋជាអ្នកប្រកបមុខរបរនេសាទសមុទ្រគ្រប់ៗ គ្នា។
ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះប្រជានេសាទ បានរៀបរាប់ថារយៈពេលប្រហែលជាងមួយឆ្នាំមកហើយដែលក្រុមហ៊ុនមួយដោយ ម្ចាស់មកពីខេត្តផ្សេងៗបានចិញ្ចឹមខ្យងហូលក្នុងសមុទ្រ ខេត្តកែប។ ពីពេលពួកគេចាប់ដំណើរការ ប្រជាពលរដ្ឋមិនអាចបើកបរទូក ឬធ្វើនេសាទក្នុងដែនគេ គ្រប់គ្រងបានទេ។ថ្មីៗនេះអាចពួកគេសម្រុកក្នុងការអូសរាស់ដើម្បី កាយប្រមូលយកខ្យងទើបធ្វើឱ្យស្មៅសមុទ្រដាច់និងរលួយរហូតទឹកប្រែ ពណ៌បង្កការភ្ញាក់ផ្អើលនោះ។
ប្រភពដដែលបញ្ជាក់ថាពេលឃើញទឹក ប្រែពណ៌ព្រមទាំងត្រីក្តាមបង្គាចាប់ផ្តើមងាប់និងល្បីពេញប្រទេស ហើយអ្នកធ្វើការមកពីភ្នំពេញចុះត្រួតពិនិត្យក៏មិនបានចូលចំគោលដៅ ក្រុមហ៊ុនចិញ្ចឹមខ្យងហូលនោះដែរ។នេះអាចមានអ្នកនាំពង្វាងផ្លូវផង ក៏ថាបាន។ដូច្នេះពួកគាត់សង្ស័យថាមូលហេតុដែលទឹកសមុទ្រប្រែពណ៌និង ត្រីក្តាមបង្គាងាប់នោះបណ្តាលមកពីទង្វើរបស់ក្រុមហ៊ុនចិញ្ចឹមខ្យង ហូលនេះតែម្តង។ប្រជានេសាទដដែលនៅបានបញ្ជាក់ថាតាមដឹងកន្លងទៅក្រុម នោះធ្លាប់ទៅសុំចិញ្ចឹមនៅខេត្តព្រះសីហនុនិងខេត្តកោះកុងដែរតែគេ មិនអនុញ្ញាតឱ្យព្រោះអាចមានការប៉ះពាល់ធនធានសមុទ្រ និងអ្នកនេសាទ។
តាមឯកសារដែលរស្មីកម្ពុជាទទួលបានគឺលិខិតចុះថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៤សមាជិកចំនួនប្រាំនាក់ស្រីម្នាក់មកពីខេត្តផ្សេងៗគ្នា បានដាក់ចូលថ្នាក់ដឹកនាំខេត្តកែបដើម្បីស្នើសុំចិញ្ចឹមសាកល្បង នូវប្រភេទខ្យងហូលក្នុងសមុទ្រទំហំ១០ហិកតា ស្ថិតនៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ សម្រាប់ឆ្នាំ២០១៤-២០១៥។ ដោយឆ្លងកាត់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរស្រុក និងខណ្ឌរដ្ឋបាលជល ផល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ លោកទេពយុទ្ធីអភិបាលរងខេត្តកែបបានចេញលិខិតជម្រាបជូនលោកនាយខណ្ឌ រដ្ឋបាលជលផលកំពតមានខ្លឹមសារថាចំពោះសំណើសុំអនុញ្ញាតច្បាប់ ចិញ្ចឹម ខ្យងហូលសាកល្បងរបស់អ្នកទាំងប្រាំ រដ្ឋបាលខេត្តមិនមានការយល់ទាស់ទេ តែខេត្តប្រគល់ជូនរដ្ឋ បាលជលផលពិនិត្យ ណែនាំលក្ខណៈបច្ចេកទេស និងបង្ការកុំឱ្យប៉ះពាល់ជីវៈចម្រុះព្រមទាំងកុំឱ្យប៉ះពាល់របរនេសាទ របស់ប្រជាពលរដ្ឋក្នុងតំបន់។ ចន្លោះអំឡុងពេលនេះដែរ ពោលគឺនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥គណៈកម្មការមួយបានចុះពិនិត្យនៅ ទីតាំងចិញ្ចឹមខ្យងហូលសាកល្បងនោះ។ ជាលទ្ធផលត្រូវបានគណៈកម្មការវាយតម្លៃថាទីនោះមានស្មៅមេរងប្រហែល៨០ ភាគរយ ខ្លុយគុម្ពប្រហែល២០ភាគរយ និងខ្លុយរនងបង្កង់ប្រហែល១០ភាគរយ។
ទោះបីមានការវាយតម្លៃ អំពីវត្តមាននៃស្មៅសមុទ្រទាំងបីប្រភេទក៏ដោយដំណើរការនៃការចិញ្ចឹម សាកល្បងដូចការស្នើសុំទាំងនោះនៅតែប្រព្រឹត្តដោយមិនបានផ្អាកសកម្មភាព ឡើយ។លើសពីនោះនៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥ខណ្ឌរដ្ឋបាលជលផលបាន ចារបញ្ជូនទៅអាជ្ញាធរខេត្តកែបនូវលិខិតរបស់ក្រុមដដែលនេះដែល ស្នើសុំចិញ្ចឹមខ្យងហូលបន្តសម្រាប់ឆ្នាំ២០១៦លើទីតាំងចាស់។ ក្នុងករណីបើក្រុមហ៊ុនទទួលបានការអនុញ្ញាតច្បាប់បន្តនោះភាព ភ្ញាក់ផ្អើលរឿងទឹកប្រែពណ៌ដោយសារស្មៅសមុទ្ររលួយនិងពពួកមច្ឆជាតិ ងាប់អណ្តែតនឹងកើតឡើងជាថ្មីទៀតដោយមិនអាចគេចផុតឡើយ៕