សម្តេច​តេ​ជោ ស្នើ​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កែតម្រូវ​ជាបន្ទាន់​

20-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖​ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook Page ) ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុននេះ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា "​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ​២០១៦ នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) ជា​ភាសា​ខ្មែរ ដែល​សរសេរ​ដោយ លោក វង្ស សុ​ខេង បាន​និយាយថា “ លោក ហ៊ុន សែន ប្រកាស​ខ្លួនឯង​ជា “​អធិរាជ ហ្វេ​ស​ប៊ុ​ក​” ដែល​នេះ​ជាការ​សរសេរ​បំភ្លៃ​គ្មាន​ការពិត និង​គ្មាន​ការទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ ហើយ​ដែល​ត្រូវតែ​កែតម្រូវ​ជាបន្ទាន់​។​

​តាម​ប្រសាសន៍​ពិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុងពេល​សម្ពោធ​រោងចក្រ ស្ករស និង​កៀប​ទឹកអំពៅ​នៅ​ខេត្តព្រះវិហារ​កាលពី​ម្សិលមិញ​គឺ សម្តេច​តេ​ជោ មាន​ប្រសា​ស​ន៌​ថា សម្តេច​សប្បាយរីករាយ​ដែល​បាន​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​កូនក្មួយ​យុវជន​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ព្រមទាំង​បាន​រាំ​បទ “​ញី​កែងជើង​” ដែលជា​បទ​និ​ព​ន្ឋ​ដោយ​កូន​ខ្មែរ​ទៀតផង ហើយ​ដែល​ស្របគ្នា​នៅពេលនោះ​គឺ​មេដឹកនាំ​គណបក្សប្រឆាំង​បាន​ខិតខំ​អូសទាញ យុវជន​អោយ​អោយ​ដើរ​ទៅរក​ផ្លូវ​ផ្សេង​ដែល​អាច​បង្ក​អស្ថេរភាព និង​ប៉ះពាល់​ដល់​សុខសន្តិភាព​ដែល​ពលរដ្ឋ​ទូទាំងប្រទេស​កំពុង​ត្រូវការ ចាំបាច់​បំផុត​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា “​អ្នកនយោបាយ​ខ្លះ​គេ​លេង មិន​ថា​ចូលឆ្នាំ​ឬ​មិន​ចូលឆ្នាំ​ទេ​គេ​ជេរ​ងាប់ ប៉ុន្តែ​មានរឿង​មួយ​មើល​..​ពិភពលោក​បើ​គេ Like Page មួយ​ស្រាប់តែ​មក​ចូលក្នុង Page ខ្ញុំ​…​វា​ទៅជា​អញ្ចឹង​ទៅ​…​ទៅរួច​…​លេង Facebook ចាញ់​ខ្ញុំ ..​ខ្ញុំ​បាន ៣​លាន​៨​សែន Likes …​បើ​ល្ងង់​ណាស់​មក​សួរ ហ៊ុន សែន វិញ អធិរាជ Facebook!  (​គឺ​សំដៅលើ​មេដឹកនាំ​បក្សប្រឆាំង​)​។ សូម​លោក និង​អ្នកសរសេរ​ព័ត៌មាន​ស្តាប់​ប្រសា​ស​ន៌ សម្តេច​តេ​ជោ  អោយបាន​រយ​ដង​ឡើងវិញ​កាលពី​ម្សិលមិញ ព្រោះថា សម្តេច​តេ​ជោ មិនបាន​និ​យា​ថា ខ្ញុំ​ជា​អធិរាជ Facebook ទេ​។ ការពិត​គឺ សម្តេច​តេ​ជោ មិនដែល​តាំង​ខ្លួនឯង​ជា​ស្តេច​ឬ​ជា​អធិរាជ Facebook ម្តងណា​ឡើយ​។ គឺ​មានតែ​មេដឹកនាំ​គណបក្សប្រឆាំង​មួយ​ប៉ុណ្ណោះ​ដែល​ធ្លាប់បាន​តាំងខ្លួន ជា​អធិរាជ Facebook នៅពេលដែល​ចំនួន​អ្នកគាំទ្រ Likes កើន​លើស Facebook សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ ២០១៥​។​

​ចាប់តាំងពី​សម្តេច​តេ​ជោ មាន​គណណេយ្យ​ផ្លូវការ កាលពី​ខែ កញ្ញា ២០១៥ គឺ​សម្តេច​តេ​ជោ តែងតែ​រំលឹក​និង​មាន​ប្រសា​ស​ន៌​ជារឿយៗ​ថា សម្តេច​មិនបាន​យក Facebook ទៅ​ប្រកួតប្រជែង​ជាមួយ​នរណាម្នាក់​ឡើយ​។ សម្តេច​តេ​ជោ ប្រើប្រាស់​បណ្តាញ Facebook ដើម្បី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​អោយបាន​រហ័ស​និង​មាន​ប្រ​សិទ្ឋិ ភាព​។ សម្តេច​តេ​ជោ ចង់អោយ​ប្រទេសជាតិ​មាន​ទំនើបភាវូបនីយកម្ម​ផ្នែក​បច្ចេកវិជ្ជា​តាម​លក្ខណៈ E-Government និង E-People​។​

​ចំណុច​សំខាន់​ដែល សម្តេច​តេ​ជោ បាន​រំលឹក​ដល់​ជនរួមជាតិ​កាលពី​ម្សិល​នេះ​ក៏ដោយ​សារ នៅពេលដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កំពុង​សប្បាយ​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ  បែរជា​មេដឹកនាំ​គណបក្សប្រឆាំង​សរសេរ​នៅលើ​គ​ហ​ទំព័រ​របស់ខ្លួន​ដែលមាន ចរិត​ឆ្កឹះឆ្កៀល ញុះញុង ចោទប្រកាន់​មួលបង្កាច់​ប្រឌិត​រឿង​មិន​ពិត​និ​យា​សំដៅ​មក​គេហទំព័រ​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​ជា​ចោរ​ទុច្ចរិត​លួច​យក Likes ពី​ទំព័រ​របស់ខ្លួន ដែលជា​កា​និយាយ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដោយ​ភាពល្ងង់ខ្លៅ​គ្មាន​ការចេះដឹង​ផ្នែក​បច្ចេកវិទ្យា ជាពិសេស​លើ​ការប្រើប្រាស់ Facebook តែម្តង​។​
​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​លោក​និ​ព​ន្ឋ​នាយក​ធ្វើ​ការកែរតម្រូវ​ពាក្យ ដែល​បាន​សរសេ​ខុសពី​ការពិត ហើយ​សូម​ចុះផ្សាយ​អត្ថបទ​កែតម្រូវ​នេះ​ឡើងវិញ​ដោយ​អនុគ្រោះ​។ ទន្ទឹមនឹងនេះ សូម​លោក​និ​ព​ន្ឋ​នាយក​អប់រំ​ហ្វឹកហ្វឺន​បុគ្គលិក​ក្រោម​ឱវាទ ជាពិសេស​អ្នកសារព័ត៌មាន​អោយ​ចេះ​ស្តាប់ និង​ចេះ​សរសេរ​ព័ត៌មាន​ត្រឹមត្រូវ​តាមបែប​វិជ្ជាជីវៈ​ប្រកបដោយ​ការ ទទួលខុសត្រូវ​ខ្ពស់​៕"

ចំនួនអ្នកទស្សនា

    20647727

  • ថ្ងៃនេះ911
  • ម្សិលមិញ3961
  • សប្តាហ៍នេះ10671
  • ខែនេះ205271
  • ឆ្នាំនេះ205271
  • សរុប20647727