នគរបាល​អន្តោប្រវេសន៍ ប្រកាស​ទុកពេល ឲ្យ​ជនបរទេស​អន្តោ​ស​ប្រវេសន៍​បង្ហាញ​ឯកសារ​រដ្ឋបាល​

21-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ នគរបាល​អន្តោប្រវេសន៍ ​ក្រសួងមហាផ្ទៃ​ ប្រកាស​ទុកពេល​វេលា​ឲ្យ​ជនបរទេស​អន្តោ​ស​ប្រវេសន៍​ដែល​កំពុង​ស្នាក់​ជា​យូរ​មកហើយ នៅក្នុង​ខណ្ឌ​ចំនួន​៨​ក្នុង​រាជធានី​ភ្នំពេញ​មក​បង្ហាញ​ឯកសារ​រដ្ឋបាល និង​លិខិតស្នាម​នានា​ទៀត ពិសេស​ប័ណ្ណ​ជំរឿន​ជនបរទេស​អន្តោប្រវេសន៍​ឆ្នាំ​២០០២ ប​៣​របស់ខ្លួន ហើយ​បើ​ផុត​រយៈពេល​១០​ថ្ងៃនេះ​ទៅ បើ​ជនបរទេស​អន្តោប្រវេសន៍​ណា​មិន​មក​បង្ហាញ​ឯកសារ​និង​លិខិតស្នាម​ណា​នោះទេ នគរបាល នឹង​តាម​ចាត់វិធានការ​ឃាត់ខ្លួន​បណ្ដេញ​ជនបរទេស​នោះ​ទៅ​ប្រទេស​ដើមកំណើត​វិញ​។ នៅ​ពិធី​ប្រកាស​សមាសភាព​មន្ត្រី​ចុះ​ជំរឿន​ជនបរទេស​អន្តោប្រវេសន៍​នៅក្នុង​ខណ្ឌ​ចំនួន​៨​នៅក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២០ ខែមេសា​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា៖ ការចុះ​ចាត់វិធានការ​ចុះ​ជំរឿន​ស្ថិតិ​ជនបរទេស​អន្តោប្រវេសន៍ បាន​ធ្វើឡើង​ដើម្បី​បង្កើន​វិធានការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​ស្នាក់​នៅក្នុង​កម្ពុជា​ឲ្យ​មាន​ភាពត្រឹមត្រូវ គ្រប់គ្រង​ឲ្យ​ជនបរទេស​អន្តោប្រវេសន៍​មក​បង់ពន្ធ​អាករ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ និង​ការចាត់វិធានការ​ជនបរទេស​មក​ស្នាក់នៅ​កម្ពុជា​ខុសច្បាប់​៕

ចំនួនអ្នកទស្សនា

    20648237

  • ថ្ងៃនេះ1421
  • ម្សិលមិញ3961
  • សប្តាហ៍នេះ11181
  • ខែនេះ205781
  • ឆ្នាំនេះ205781
  • សរុប20648237