សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហាញ​មោទនភាព​ចំពោះ​ការកែទម្រង់​គណៈរដ្ឋមន្ត្រី​ដោយ​ជោគជ័យ​

22-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ ថ្លែង​នៅ​វិមាន​សន្តិភាព ទីស្ដីការ​នាយករដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២២​ខែមេសា ក្នុងឱកាស អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ,​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ពី​មោទនភាព នៃ​ការកែទម្រង់​គណៈរដ្ឋមន្ត្រី​ដោយ​ជោគជ័យ ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា រដ្ឋមន្ត្រី​ទាំងឡាយ​ដែល​បាន​កែសម្រួល​រួចហើយនោះ គឺ​ដឹង​អំពី​ភារកិច្ច​របស់ខ្លួន​ហើយ ហើយ​សម្ដេច​ក៏បាន​បង្ហាញ​នូវ​ការរីករាយ ចំពោះ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នា​រយៈពេល​កន្លងមក​ថ្មីៗ​នេះ​ថា ទោះបី​អាកាសធាតុ​ក្តៅ​បន្តិច​ក៏ដោយ ប៉ុន្តែ ប្រជាពលរដ្ឋ​របស់​យើង​មានការ​សប្បាយរីករាយ ពោរពេញ​ដោយ​សន្តិសុខ​ល្អ ។​

​ក្រៅពីនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ប្រកាស​អំពី​របៀប​វារៈ​ដែល​ត្រូវ​លើក​យកមក​ពិភាក្សា​នៅថ្ងៃនេះ រួមមាន​៖
១.​សេចក្តីព្រាងច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន​។​
២.​សេចក្តីព្រាង​ផែនការមេ​ឆ្ពោះទៅ​ការធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(SEA Games) លើក​ទី​៣២​ឆ្នាំ​២០២៣(២០១៦–២០២៣)​។​
៣.​បញ្ហា​ផ្សេងៗ​៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន នីតិប្បញ្ញត្តិ​លើ «​កិច្ចព្រមព្រៀង រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​ហុង​គ្រី ស្ដីពី​ការជំរុញ និង​ការការពារ​ទៅវិញ ទៅមក នៃ​វិនិយោគ​»៕

ចំនួនអ្នកទស្សនា

    20648177

  • ថ្ងៃនេះ1361
  • ម្សិលមិញ3961
  • សប្តាហ៍នេះ11121
  • ខែនេះ205721
  • ឆ្នាំនេះ205721
  • សរុប20648177