ភ្នំពេញ៖ តាមរយៈការផ្សាយរបស់ក្រសួង ធនធានទឹកនិងឧតុនិយមនៅថ្ងៃ២៣មេសានេះ អាកាសធាតុក្តៅអាចឡើងដល់៤១-៤២អង្សាសេនៅតំបន់ទំនាបកណ្តាលនិង ខ្ពង់រាប តែតំបន់មាត់សមុទ្រក្តៅបំផុតមានត្រឹមតែ៣៧អង្សាប៉ុណ្ណោះ។
អំពីភ្លៀង ក្រសួងបានប្រកាសថាចាប់ពីថ្ងៃ២៣មេសា រហូតដល់ថ្ងៃ៣ឧសភា ភ្លៀងអាចនឹងមានធ្លាក់តិចតួចនៅខេត្តកោះកុង ព្រះសីហនុ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន បាត់ដំបង សៀមរាប និងខេត្តពោធិ៍សាត់។ភ្លៀងនឹងមានធ្លាក់បង្គួរចាប់ពីថ្ងៃ២៨មេសាដល់ ៣ឧសភា សំរាប់ខេត្តព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង....ដោយឡែក រាជធានីភ្នំពេញនិងខេត្តកណ្តាលអាចមានភ្លៀង ធ្លាក់តិចតួច។
ការព្យាករណ៍ក៏បានប្រាប់អោយប្រុងប្រយ័ត្នអំពី ភ្លៀងលាយឡំនឹងផ្គររន្ទះ ជាពិសេសខ្យល់កន្ត្រាក់នៅខេត្តមួយចំនួនចន្លោះថ្ងៃ២៨មេសាដល់ថ្ងៃ១ ឧសភា៕