​អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​ឲ្យ​បណ្តា​ម្ចាស់ សំណង់​ត្រូវ​ពិនិត្យ​សម្រាប់​ការងារ​ត្រៀម​បង្ការ​ពន្លត់​អគ្គិភ័យ​

25-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ សួស អង្គា​រ៍ អគ្គ​ស្នងការរង​នគរបាលជាតិ បានប្រកាស​ឲ្យ​បណ្តា​ម្ចាស់ សំណង់​អាគារ រោងចក្រ​ធំៗ និង​ផ្ទះ​ស្នាក់នៅ​ធំៗ​ទាំងអស់ ត្រូវ​គិតគូរ​ពិនិត្យឡើងវិញ​ដាក់​បំពង់​ទឹក​ស្តង់ដារ សម្រាប់​ការងារ​ត្រៀម​បង្ការ​ពន្លត់​អគ្គិភ័យ នៅពេល​គ្រោះថ្នាក់​នោះ​កើតឡើង​ដោយ​ចៃដន្យ​នៅ​ថ្ងៃ​ខាងមុខ​។

​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ទិសដៅ​សន្និបាត ឆ្នាំ​២០១៦ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ សួស អង្គា​រ៍ បាន​ថ្លែង បញ្ជាក់ថា​៖ ការប្រកាស​ឲ្យ​បណ្តា​ម្ចាស់​សំណង់​អាគារ ម្ចាស់​សហគ្រាស រោងចក្រ ដាក់ពង្រាយ​រៀបចំ​ប្រព័ន្ធ បច្ចេកទេស​បំពង់​ទឹក​ពន្លត់​អគ្គិភ័យ​នោះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្រុមការងារ ជំនាញ​បាន​ចុះ​ពិនិត្យឃើញថា បច្ចុប្បន្ន​មាន​សំណង់​អាគារ​ចាស់ និង​សំណង់​អាគារ​ដែល​ទើប​សាងសង់​ថ្មី​ជាច្រើន សាងសង់ឡើង​ដោយ​មិនបាន​គិតគូរ និង​បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​នោះឡើយ​៕

ចំនួនអ្នកទស្សនា

    20648867

  • ថ្ងៃនេះ2051
  • ម្សិលមិញ3961
  • សប្តាហ៍នេះ11811
  • ខែនេះ206411
  • ឆ្នាំនេះ206411
  • សរុប20648867