សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​យុវជន​ឱ្យ​ប្រុងប្រយ័ត្ន​«​កុំ​លង់​ផុងខ្លួន​ដោយសារ​ការសន្យា​ខ្យល់​»

25-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​យុវជន​ឱ្យ​ប្រុងប្រយ័ត្ន​កុំ​លង់​ផុងខ្លួន​ដោយសារ​ការសន្យា​ខ្យល់ បុគ្គល​ចំនួន ដែល​ធ្វើឱ្យ​ក្មួយៗ​យុវជន​បាត់បង់​ឱកាស​គ្រប់យ៉ាង​រួមទាំង​ពេលវេលា ទ្រព្យធន និង​អាយុជីវិត​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ពេលនេះ​យុវជន​យុវតី មានឱកាស​គ្រប់យ៉ាង ហើយ​ដែល​ត្រូវ​ចាប់យក​ឱកាស​ទាំងអស់នេះ​ឱ្យ​ខាន​តែ​បាន ដើម្បី​អនាគត​ដ៏​រុងរឿង​របស់ខ្លួន​។​

ផេ​ក​ហ្វេ​ក​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​គ្រប់​វិនាទី​នៃ​ដង្ហើម​ចេញចូល​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​តែងតែ​គិត​អំពី​សុខទុក្ខ និង​ភាពសុខសាន្ត​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ឱកាស​សម្រាប់​យុវជន​។​
​សម្តេច​តេ​ជោ បាន​ចំណាយពេល​ពាក់កណ្តាល​ជីវិត​រត់លូន​ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម​រំដោះប្រទេស​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ ហើយ​បាន​បាត់បង់​អស់​នូវ​ឱកាស​ក្នុងពេល​ជា​យុវវ័យ​»

ចំនួនអ្នកទស្សនា

    20649247

  • ថ្ងៃនេះ2431
  • ម្សិលមិញ3961
  • សប្តាហ៍នេះ12191
  • ខែនេះ206791
  • ឆ្នាំនេះ206791
  • សរុប20649247