រតនគិរី ៖ មន្ត្រីអាជ្ញាធរ នៅឃុំយ៉ារ៉ុង ស្រុកអូរយ៉ាដាវ បានឲ្យដឹងថាឈ្មួញ ដែលសកម្មក្នុងការ ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រករបៀងខ្លាធំ មានឈ្មោះ ចែច្រឹប ហើយគាត់គឺជាប្រពន្ធ របស់លោក ផុន ជាមេប៉ុស្ដិ៍ច្រករបៀង ខ្លាធំតែម្តង។ សកម្មភាពដឹកជញ្ជូន ឈើចេញតាម ច្រករបៀងខ្លាធំកើតឡើង ទាំងយប់ទាំងថ្ងៃដោយ គេប្រើប្រាស់រថយន្ តកែច្នៃនិងរថយន្ តបង្កុងពី៣០ទៅ៣៥ គ្រឿងហើយមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះទេ ។ប្រការនេះហើយទើបប្រជាពលរដ្ឋនៅឃុំយ៉ារ៉ុង ស្រុកអូរយ៉ាដាវអំពាវនាវឲ្យលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើទៅ លក់នៅស្រុកយួនតាមច្រករបៀង ប៉ុស្ដិ៍ខ្លាធំ ជាបន្ទាន់ព្រោះសកម្មភាព នោះបាននាំឲ្យកើតមានបទល្មើសកាប់ឈើក្នុង ស្រុកអូរយ៉ាដាវ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំយ៉ារ៉ុង ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី បានឲ្យដឹងថារហូតមកដល់ពេលនេះបទល្មើសដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន តាមច្រករបៀងខ្លាធំ ដែលមានលោក ផុន ជាមេប៉ុស្តិ៍ នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ។ជនជាតិដើមភាគតិចចារ៉ាយដែលរស់នៅក្បែរ ប៉ុស្តិ៍ច្រករបៀងខ្លាធំបានឲ្យដឹងថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមិនចាត់វិធានការបង្ក្រាបសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកនោះទេ។ សូម្បីតែលោក កែប កត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ក៏មិនធ្វើដឹងធ្វើឮរឿងប្រពន្ធមេប៉ុស្ដិ៍ខ្លាធំ ធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន ។
សកម្មជនព្រៃឈើនិងប្រជាសហគមន៍ការពារព្រៃឈើក្នុង ស្រុកអូរយ៉ា ដាវ ខេត្តរតនគិរី បានឲ្យដឹងថាឈើដែល ចែច្រឹប ដឹកចេញទៅស្រុកយួន តាមប៉ុស្ដិ៍ច្រករបៀង ខ្លាធំនោះ មានដូចជាគគីរ សុក្រំ ស្រឡៅ ត្រាច ឈើទាល ខ្លុង ត្បែង និងឈើប្រណីតជាច្រើនប្រភេទទៀត៕