សម្តេចចៅហ្វា​វាំង គង់ សំអុល ផ្តល់​អំណោយ​មនុស្សធម៌ ដល់​គ្រួសារ​រងគ្រោះ​អគ្គីភ័យ

26-April-2016 | ដោយ មែន កំសត់


 កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​អគ្គី​ភ​យ័ ឆេះ​អស់​ផ្ទះសម្បែង ១៥​ខ្នង​ផ្ទះ ស្មើ ២៣​គ្រួសារ បានទទួល​អំណោយ ដោយ​ផ្ទាល់ដៃ ពី​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករ​ដុ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី ព្រះបរមរាជវាំង អមដំណើរ​ដោយ​ឯកឧត្តម គុយ សុផល និង​សហការ​រី ។ ពី​ធី​នេះ​ធ្វើឡើង ដោយមាន​ការចូលរួម ពី​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោកជំទាវ កែវ ច​ន្ទ័​មុន្នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង  និង​ប្រតិភូ​អមដំណើរ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ខ​ណះ​ដែល​បងប្អូន ជួបប្រទះ​នូវ ការខ្វះខាត​។
​លោក ហៃ មនោ​រម្យ អភិបាល ក្រុង​កំពង់ឆ្នាំង បាន​រាយការណ៍​ថា អគ្គីភ័យ​មួយ បានកើត​ឡើង ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បណ្តាលអោយ​ផ្ទះ ១៥​ខ្នង ដែលមាន​ប្រជាពលរដ្ឋ រស់នៅ​ចំនួន ២៣​គ្រួសារ បាន​ឆេះ​ខ្ទេច​ទាំងស្រុង​។ ចំពោះ​មូលហេតុ​វិញ គឺមាន​ប្រភព​២  ទី​១.​គឺ​បណ្តាលមកពី ផ្ទះ​ឆ្អើរត្រី និង​ទី​២ បណ្តាលមកពី ផ្ទះមួយ​ខ្នង​គ្មាន​មនុស្ស​នៅ ហើយ​មាន​ក្មេង ទៅលេង​នៅក្រោម​ផ្ទះ ដុត​សំរាម​លេង ដែល​ពេលនេះ សមត្ថកិច្ច​កំពុង ធ្វើការ​ស្រាវជ្រាវ​។ ក្នុង​ការជួយ​ពន្លត់ អគ្គីភ័យ​នេះ ក្រៅពី​រថយន្ត របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត ចំនួន ៣​គ្រឿង នៅមាន​រថយន្ត របស់​មន្ទីរ​សាធារណការ​ចំនួន ២​គ្រឿង​ទៀត បាន​ដឹក​ជ​ញ្ជួ​ន​ទឹក​សរុប ៨៥​ជើង ក៏​នៅមាន​ប្រជាពលរដ្ឋ ជួយ​បាញ់​ទឹក ពន្លត់​ផងដែរ​។ ចំពោះ​ការខូចខាត​វិញ គឺ​ប្រមាណ ជាង ២២​ម៉ឺន​ដុល្លា និង​ប្រាក់​ខ្មែរ ជាង ២២​លាន រៀល ។  

​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករ​ដុ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី ព្រះបរមរាជវាំង បាន​ពាំ​នាំនូវ ព្រះរាជ​បណ្តាំ និង​ព្រះទ័យ​រំលែក​ទុក្ខ របស់​ព្រះមហាក្សត្រី​យ៍ និង​ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា  ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ទាំង ២៣​គ្រួសារ  ដែល​អគ្គីភ័យ​បាន ឆេះ​ផ្ទះ អស់ ១៥​ខ្នង កាលពីពេល​កន្លងទៅ​។  ក្នុងនាម សម្តេច ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ឆ្នាំង  ក៏​សូម​ចូលរួម​សោកស្តាយ​បំផុត ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ និង​ផ្ទះសំបែង របស់​បងប្អូន ដោយសារ អគ្គីភ័យ កាលពីពេល​កន្លងទៅ​។ ទោះ​ថា អំណោយ ដែល​ត្រូវ​ចែកជូន​បងប្អូន ក្នុង​ពេលនេះ វា​មិន​ច្រើន សាក​សម ទៅ​និង​ការបាត់បង់ របស់​បងប្អូន ដែល​ជួប គ្រោះ​អគ្គីភ័យ នេះ​ក៏ពិតមែន  តែ​វា​បាន​ជួយ សម្រាល​ទុក្ខលំបាក របស់​ប្អូន​បាន​មួយគ្រា​ដែរ ខ​ណះ​ដែល​បងប្អូន កំពង់​ជួប​ការលំបាក ។ សម្តេច​ក៏បាន​ផ្តាំផ្ញើ ដល់​បងប្អូន ប្រជាពលរដ្ឋ ទាំងអស់​សួ​ម​បង្កើន ការប្រុងប្រយ័ត្ន ពី​បញ្ហា​អគ្គីភ័យ​នេះ ដោយ​ត្រូវ​ប្រយ័ត្ន ពី​ភ្លើងចង្ក្រាន ពី​ខ្យែ​ភ្លើង និង​ពី​ការ​ឆ្អើរត្រី​ជាដើម ។  
​អំណោយ​ដែល​សម្តេច នាំមក​ចែកជូន​បងប្អូន ប្រជាពលរដ្ឋ​រងគ្រោះ ក្នុងថ្ងៃនេះ​ក្នុង ១​គ្រួសារ ទទួលបាន អង្ករ ៥០ គីឡូក្រាម មី ១​កេស កន្ទេល​ជ័រ​១, ទឹកស៊ីអ៊ីវ ១​យួរ​, ឃី​ត ១​កញ្ចប់ ក្នុងនោះ​មាន​មុង​១ ភួយ​១ សា​រ៉ុង​១ ក្រមា​១ និង​ថវិកា ១៧​ម៉ឺន​រៀល ក្នុងនោះ​របស់​សម្តេច ១០​ម៉ឺន​រៀល និង​របស់ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី ព្រះបរមរាជវាំង ៧​ម៉ឺន​រៀល ។ ក្រៅពីនោះ​ក៏មាន សប្បុរសជន​នានា បាន​ចូលរួម ឧបត្ថម្ភ ថវិការ​ផ្ទាល់​ដៃដល់ គ្រួសារ​រងគ្រោះ ដោយ​អគ្គីភ័យ​នេះ​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20649997

  • ថ្ងៃនេះ3181
  • ម្សិលមិញ3961
  • សប្តាហ៍នេះ12941
  • ខែនេះ207541
  • ឆ្នាំនេះ207541
  • សរុប20649997