រតនគិរី៖ ប្រជាពលរដ្ឋ បានរិះគន់ថា លោក ប៊ី ជីវ័ន្ដដារ៉ា ប្រធានភូមិបាលក្រុងបានលុង បាននិងកំពុងរំលោភយកដីចំណីអូរ មួយ កន្លែងនៅភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុងខេត្តរតនគីរី ដើម្បីធ្វើជាកម្មសិទ្ធិដោយ បំពានច្បាប់។
លោក ទឹមស៊ីណាត ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ តរតនគិរី ដែលចុះទៅពិនិត្យ បានឱ្យដឹងថា ដីឡូត៏របស់ លោកប៊ី ជីវ័ន្ដដារ៉ា នោះ គឺបាន គ្របរំលោភ ចូលមាត់អូរមែន។ លោក ប៊ី ជីវ័ន្តដារ៉ា ដែលជាម្ចាស់ដីនោះ បានបញ្ជាក់ប្រាប់មន្ដ្រីខេត្ដថា បើដឹងថាដីឡូត៏នោះប៉ះពាល់ដល់អូរ ហេតុអីកាលពីដំបូងមិនហាមឃាត់? ទុកឲ្យលោកចំណាយលុយអស់ជាច្រើនក្នុងការដឹកដីចាក់លុបស្មើហើយទើបថា លុបអូរ?ទោះជាយ៉ាងនេះក្ដីគណៈកម្មការខេត្តបានសម្រេចឱ្យលោក ប៊ីជីវ័ន្ដដារ៉ា កាយអាចម៍ដីចេញពីអូរទំហំ៨ម៉ែត្រ ហើយដាំដើមឈើធម្មជាតិសងវិញ៕