ព្រឹក​ម៉ិញ ចលាចល​នៅមុខ​រដ្ឋសភា​ប្រជាពលរដ្ឋ​យក​ញត្តិ​មកដាក់បញ្ហា​ទំនាស់​ដីធ្លី​

27-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ មេសា ២០១៦ ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ទំនាស់​ដីធ្លី​២​ក្រុម​មាន​ជាង​៣០០​នាក់ តំណាងឱ្យ​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥២៤​គ្រួសារ មកពី​ស្រុក​មេមត់ បាន​លើ​គ្នា​យក​ញត្តិ​មក​ដាក់ជូន​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​រដ្ឋសភាជាតិ ឱ្យជួយ​ចេញ​ប័ណ្ណកម្មសិទ្ធិ ។​

​ដោយឡែក មួយក្រុម​ទៀត មកពី​ស្រុក​តំបែរ យក​ញត្តិ​មក​ដាក់ជូន​រដ្ឋសភាជាតិ ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ដែលមាន​ទំហំ​សរុប​ចំនួន​១០៩២ ហិកតា ជាមួយនិង​អ្នកមាន​ប្រាក់ មានអំណាច ដែល​កំពុងធ្វើការ​រំលោភ និង​កាន់កាប់​ដី​របស់​ពួកគាត់​នោះ ៕

ចំនួនអ្នកទស្សនា

    20649747

  • ថ្ងៃនេះ2931
  • ម្សិលមិញ3961
  • សប្តាហ៍នេះ12691
  • ខែនេះ207291
  • ឆ្នាំនេះ207291
  • សរុប20649747