សម្ដេច​តេ​ជោ ព្រមាន​គណបក្សនយោបាយ កុំឱ្យ​ឆ្លៀត​កេងចំណេញ លើ​បញ្ហា​គ្រោះរាំងស្ងួត

28-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដល់​គណបក្សនយោបាយ នៅ​កម្ពុជា កុំឱ្យ​ឆ្លៀតឱកាស​យក​បញ្ហា​គ្រោះរាំងស្ងួត​នៅ​កម្ពុជា នាពេលនេះ ដើម្បី​កេងចំណេញ​នយោបាយ​ឱ្យសោះ​។​
​ការព្រមាន​ជាថ្មី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កន្លងមក​នៅពេលដែល​កម្ពុជា​ជួប​បញ្ហា​គ្រោះធម្មជាតិ ក្រុម​អ្នកនយោបាយ​ទាំងនោះ តែង​និយាយ​វាយប្រហារ​ថា មកពី​បញ្ហា​កាប់​ព្រៃឈើ​។ ប៉ុន្តែ​សម្តេច​ថា បញ្ហា​នេះ​មិនមែន​មានតែ​កម្ពុជា​ទេ ប្រទេស​ផ្សេងទៀត ជាពិសេស​ឥណ្ឌា ក៏មាន​បញ្ហា​រាំងស្ងួត​ដូចគ្នា រហូតដល់​មាន​មនុស្ស​ស្លាប់​ថែមទៀត​។​
​សម្តេច​បាន​ពន្យល់ថា បញ្ហា​គ្រោះធម្មជាតិ គឺជា​បញ្ហា​ពិភពលោក មិនមែន​ប្រទេស​ណាមួយ​នោះទេ​។ ជាមួយគ្នានេះ សម្តេច​បានស្នើ​ឱ្យ​គណបក្ស​ដែល​ឆ្លៀត​វាយប្រហារ​ទាំងនោះ ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក ជូន​ប្រជាពលរដ្ឋ​វិញ​៕

ចំនួនអ្នកទស្សនា

    20650567

  • ថ្ងៃនេះ3751
  • ម្សិលមិញ3961
  • សប្តាហ៍នេះ13511
  • ខែនេះ208111
  • ឆ្នាំនេះ208111
  • សរុប20650567