ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្ដសម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។
នៅក្នុងពិធីបិទអង្គសន្និបាត នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឱ្យ នាយកដ្ឋានជំនាញ និងគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ត្រូវពង្រឹង សមត្ថភាពជំនាញបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានឧបត្ថម្ភថវិកាដល់ស្នងការដ្ឋាននគរបាលទាំង២៥ខេត្តរាជធានី ដោយក្នុងមួយខេត្តទទួលបាន២០ម៉ឺនរៀល និងបានរៀបចំការពិសារបាយសាមគ្គី នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ផងដែរ៕